ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កៀប​ស្លា​.​ប់​ក្នុង​រថយន្ត ក្មេង​ចាស់​៤​នាក់​របួសធ្ងន់ ក្រោយ​ត្រូវ​រថយន្ត​ដឹក​ទំនិញ​ពន្លះ​ពេញទំហឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ដ​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​លក្ខណៈ​គ្រួសារ​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​របស់​ក្រុមហ៊ុន​មួយ​បុក​ចំពាក់​កណ្តាល​រថយន្ដ​បា​ឡែ​ន​នោះ​ពេញទំហឹង រួច​រុញច្រាន​បុក​ផ្ទប់​ទៅ​នឹង​ចំហៀង​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឲ្យ​កៀប​ជាប់​ស្ត្រី​ម្នាក់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​លក្ខណៈ​គ្រួសារ​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​របស់​ក្រុមហ៊ុន​មួយ​បុក​ចំពាក់​កណ្តាល​រថយន្ដ​បា​ឡែ​ន​នោះ​ពេញទំហឹង រួច​រុញច្រាន​បុក​ផ្ទប់​ទៅ​នឹង​ចំហៀង​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឲ្យ​កៀប​ជាប់​ស្ត្រី​ម្នាក់​បាក់​.​ក​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត និង​ក្មេង​ចាស់​ប្រុស​ស្រី​៤​ទៀត​របួសធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប ណ​ដ​ប្រ៊ី​ដ ផ្លូវ​២០០៤ កែង​ផ្លូវ​២០១៩ ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AA-8975 បើកបរ​លក្ខណៈ​គ្រួសារ មាន​ប្តី​ប្រពន្ធ និង​កូន​ៗ​ប្រុស​ស្រី​ចំនួន​៣​នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ទិស​ដៅ​ពី​លិចទៅ​កើត ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​ស្តុ​បណ​ដ​ប្រ៊ី​ដ ក៏​ឆ្លងផ្លូវ​ក្នុង​ល្បឿន​យឺត​ៗ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន L.M.H ម៉ាក FUSO ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2426 បើក និង​រួម​ដំណើរ​ដោយ​យុវជន​៣​នាក់ ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ទ្រង់មាន់ ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​មក​ក្នុង​ល្បឿន​លឿន​ឆ្លងផ្លូវ​មក​បុក​ចំពាក់​កណ្តាល​រថយន្ដ​កាម​រី​បា​ឡែ​ន​ពេញទំហឹង រួច​រុញច្រាន​ទៅ​ចំហៀង​ម្ខាង​ផ្លូវ​ទៀត បណ្ដាល​ឲ្យ​កៀប​ជាប់​មនុស្ស​នៅ​ក្នុង​រថយន្ត​កាម​រី​បា​ឡែ​ន ធ្វើ​ឱ្យ ស្ត្រី​ម្នាក់​ដែល​អង្គុយ​ខាងស្តាំ​អែប​តៃកុង​ស្លា​.​ប់ ចំណែក​តៃកុង​របួសធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត​ក៏​របួសធ្ងន់​ដូច​គ្នា ក្នុង​នោះ​ក៏​មាន​ក្មេង​ចំនួន​២​នាក់​ផង​ដែរ ដោយ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ក៏​របួសធ្ងន់​ដូច​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​រថយន្ត​រង​គ្រោះ​វិញ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​មើល​លែង​ស្គាល់​ទៅ​ហើយ បន្ទាប់​ពី​បង្ក​ហេតុ​នោះ ក្រុម​អ្នក​បើករថយន្ត​បង្ក​វិញ​ក៏​បាន​ចុះ​ពីលើ​រថយន្ត រួច​នាំ​គ្នា​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ព្រូ​រថយន្ត​ចំនួន​២​នាក់ ចំណែកឯ​តៃកុង​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន មក​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ នៅ​សល់​ស្ត្រី​ដែល​ស្លា​.​ប់​កៀប​ជាប់​ក្នុង​រថយន្ត ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​គាស់ និង​ទាញ​យក​ចេញ​លើកដាក់​លើ​រថយន្ត​ដឹក​ស​.​ព ដើម្បី​រង់ចាំ​ទាក់ទង​រក​សាច់ញាតិ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហើយ​នៅ​សល់​រថយន្ដ​ទាំង​ពីរ​គ្រឿង ក៏​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ