ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ឡើងខ្ពស់ជាងលុយបាតថៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ បាតថៃ ទិញចូលត្រឹមតែ ១៣០ រៀល ហើយលក់ចេញតែ ១៣១ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលរហូដល់ ១៣១ រៀល និងលក់ចេញដល់ទៅ ១៣២ រៀលឯណោះ ។

ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៦ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៨៦ រៀល លក់ចេញ ៤៩៣៥ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៩៩ រៀល លក់ចេញ ៣១៣០ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៧ រៀល លក់ចេញ ៦៤៤ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៧៨ រៀល លក់ចេញ ៣៧១៥ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៤ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៥០ រៀល លក់ចេញ ៣០៨០ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕   

                                               

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ