ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​លក់​នាឡិកាដៃ ice-watch ពង្រីក​សាខា​ថ្មី​បន្ថែម​នៅ​ផ្សារ​ទំនើប​អ៊ី​អន

8 ឆ្នាំ មុន

Watch Empire Co., Ltd ជា​ក្រុមហ៊ុន​នាំ​ចូល​និង​ចាក​ចាយ​ផ្តាច់មុខ​នូវ​នាឡិកាដៃ​ម៉ាក ice-watch​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​ទៅ​នេះ​បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ផ្សារ​ទំនើប​អ៊ី​អន

រាជធានី​ភ្នំពេញ​ ៖ Watch Empire Co., Ltd ជា​ក្រុមហ៊ុន​នាំ​ចូល​និង​ចាក​ចាយ​ផ្តាច់មុខ​នូវ​នាឡិកាដៃ​ម៉ាក ice-watch​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​ទៅ​នេះ​បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ផ្សារ​ទំនើប​អ៊ី​អន ដោយ​មានការ​ចូលរួម​ពី លោក មុត បញ្ញា ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ និង​លក់ Ice watch ប្រចាំ​កម្ពុជា និង លោក​អគ្គនាយក សួង ស៊ី​ម តំណាង​ឲ្យ​ក្រុមហ៊ុន Watch Empire​។

នាឡិកាដៃ​ម៉ាក ice-watch​ចាប់ផ្តើម​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០០៦ ដោយ​លោក Jean-Pierre Lutgen មាន​ដើម​កំណើត​ជា​ជនជាតិ​ប៊ែ​ល​ស៊ី​ក​និង​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០០៧  ដោយ​មានកា​រចនា​ម៉ូ​ដ​ទាន់សម័យ​និង​មាន​ច្រើន​ពណ៌​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​និង​ការ​ពេញ​និយម​របស់​មនុស្ស​នៅ​លើ​ពិភពលោក​។​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី ice-watch បាន​ជំរុញ​ឲ្យ​ការ​លក់​របស់​ក្រុមហ៊ុន​ទទួល​បាន​កំណើន​ខ្ពស់​នៅ​លើ​ពិភពលោក ព្រមទាំង​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ចំណោម​១១០​ប្រទេស​ដែល​មាន​១២.០០០​ហាង​នៅ​ទូ​ទាំង​ពិភពលោក​។

តែ​ដោយឡែក ice-watch នៅ​កម្ពុជា ក៏​មានការ​រីក​ចម្រើន​ណាស់​ដែរ នៅ​ក្នុង​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង​បាន​ធ្វើ​ឲ្យ​អតិថិជន​ជា​ច្រើន​ចាប់អារម្មណ៍​និង​គាំទ្រ​យ៉ាង​ខ្លាំង​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​។​ហើយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​បើក​សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន ក្រុមហ៊ុន​ក៏​មាន​លក់​បញ្ចុះតម្លៃ​៣០​ភាគរយ​ផង​ដែរ​ជូន​អតិថិជន ក្រៅពី​ការ​ចាប់​រង្វាន់​ផ្សងសំណាង​ដល់​អ្នកចូលរួម​៕