ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែស្រកានាគពូជតៃវ៉ាន់លក់ដាច់មានប៉ុន្មានក៏ឈ្មួញប្រមូលយកអស់ដែរ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ចំការលើ​និយម​ដាំ​ផ្លែ​ស្រកានាគ​នៅ​តាម​ដី​ផ្ទះ​ដែល​ទំនេរ និង​ដីចំការ​មាន​ជា​ច្រើន​ហិ​កតា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ក្នុង​នោះ​មាន​ក្រុម​ឈ្មួញ​បាន​ចុះ​មក​ទិញ ដោយ​ផ្ទាល់​នាំ​ទៅ​លក់​នៅ​ខេត្តព្រះវិហារ និង​តំបន់​មួយ​ចំនួន​ទៀត​ផង​ដែរ ព្រោះតែ​មាន​រសជាតិ​ឆ្ងាញ់ ។…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ចំការលើ​និយម​ដាំ​ផ្លែ​ស្រកានាគ​នៅ​តាម​ដី​ផ្ទះ​ដែល​ទំនេរ និង​ដីចំការ​មាន​ជា​ច្រើន​ហិ​កតា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ក្នុង​នោះ​មាន​ក្រុម​ឈ្មួញ​បាន​ចុះ​មក​ទិញ ដោយ​ផ្ទាល់​នាំ​ទៅ​លក់​នៅ​ខេត្តព្រះវិហារ និង​តំបន់​មួយ​ចំនួន​ទៀត​ផង​ដែរ ព្រោះតែ​មាន​រសជាតិ​ឆ្ងាញ់ ។

លោក អឿ​ន វ៉ា វ័យ​៦៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រង់ ឃុំ​ស្វាយ​ទាប​ស្រុក​ចំការលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ដាំ​ដុះ​ដំណាំ​ក្នុង​នោះ​រួម​មាន ខ្នុរ ព្រមទាំង​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​មុខ​ទៀត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​គាត់​បាន​ដាំ​ស្រកានាគ​ជា​ប្រភេទ​ពូជ​តៃវ៉ាន់ មក​ដាំ​នៅ​ចំហៀង​ផ្ទះ​បាន​ប្រមាណ​ជាង​១០០​គុម្ព​ផង​ដែរ ។

កសិករ​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ពូជ​នេះ​គាត់​ទិញ​ពី​គេ​មួយ​គុម្ព​តម្លៃ​៤.០០០​រៀល ពេល​ដែល​យក​មក​ដាំ​ដុះ​ក្នុង​រយៈពេល​៧​ទៅ​៨​ខែ​នឹង​ចាប់ផ្ដើម​ហុច​ផល​ជា​បណ្ដើរ​ៗ ។

ជាមួយ​នោះ​មាន​ម៉ូយ​នៅ​ខេត្តព្រះវិហារ ជាប់​ព្រំដែន​ថៃ​បាន​ចុះ​មក​ទិញ​ដល់​ផ្ទះ​របស់​គាត់​លក់​បាន​មួយ​គីឡូ​ចន្លោះ​ពី​៤.០០០ ទៅ​៥.០០០​រៀល តាម​ប្រភេទ​តូច ឬ​ធំ ពេល​ដែល​បេះ​ម្ដង​ៗ​ម្ដង​បាន​ប្រមាណ ១០០​គីឡូក្រាម ។

ចំពោះ​ផ្លែ​ស្រកានាគ​ពេល​ដែល​ហុច​ផល គឺ​មូ​យ​បាន​ទូរស័ព្ទ​មក​កក់​ទុកជា​មុន ទោះបីជា​មាន​ផ្លែ​ប៉ុន្មាន​ក៏​មិន​សល់​ដែរ ។ មាន​ពេល​ខ្លះ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ជិះ​កាត់​តាម​ផ្លូវថ្នល់​មុខ​ផ្ទះ​របស់​គាត់​បាន​ឈាង​ចូល​ទិញ​ម្ដង​ប្រាំ​គីឡូ​ទៅ​ពិសា ព្រោះតែ​មាន​រសជាតិ​ឆ្ងាញ់ ។

ទោះបីជា​ស្ថិត​នៅ​ក្នុង​វ័យ​ច្រើន​បែប​នេះ ក៏​ពិតមែនតែ​គាត់​ប្រឹង​ថែទាំ​ដំណាំ​នេះ​ព្រោះថា បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​របស់​គាត់​ឲ្យ​បាន​ប្រសើរ ។ នៅ​ថ្ងៃ​អនាគត ពេល​ដែល​កម្លាំង​ចុះ​ខ្សោយ​ធ្វើការ​ដាំ​ដុះ​មិន​បាន​គាត់ និង​ផ្ទេរ​ចំណេះដឹង ដែល​មាន​ទៅ​ដល់​ចៅប្រុស​ដែល​រស់នៅ​ជាមួយ​ឲ្យ​មើលថែ​ទាំ​ជំនួស​មិនដឹង​ថា ចៅ​នោះ​ព្រម​ទទួលយក ឬ​មួយ​ក៏​យ៉ាងណា​នោះ​ទេ ព្រោះ​ចៅ គឺជា​គ្រូបង្វឹក​កីឡា​ម្នាក់ នៅ​ក្នុងស្រុក​ចំការលើ ។

ចំណែក​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មួយ​រូប​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០២១​ថា ក្នុង​ចំណោម​ស្រុក​១០​ក្រុង នៅ​ក្នុង​ខេត្តកំពង់ចាម គឺ​មាន​តែ​ស្រុក​ចំការលើ​មួយ​ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​និយម​ដាំ​ផ្លែ​ស្រកានាគ​ច្រើន​ជាងគេ​បំផុត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក្នុង​នោះ​មាន​អ្នកខ្លះ​ទៀត​បាន​ដាំ​ដុះ​រហូត​ដល់​ខ្ទង់ពាន់​គុម្ព ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​នានា​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ