ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​ម្នាក់​មិន​ស្រួលខ្លួន​ហៅ​កង់​បី​ដឹក​ទៅ​ពេទ្យ​ឯកជន​មិន​ទទួល លុះ​ទៅ​ពេទ្យ​រដ្ឋ​គាត់​ស្លា​.​ប់​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្រី្ត​ម្នាក់​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន លុះ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ស្រាប់តែ​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្រី្ត​ម្នាក់​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន លុះ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ស្រាប់តែ​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ខ្នល់​បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ម្រិច ខួ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​បុគ្គលិក​អនាម័យ​នៅ​ក្នុង​សាលា​អន្តរជាតិ​សុវណ្ណ​ភូមិ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ខ្នល់​បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​រស់នៅ​ភូមិ​សំ​ម៉ា​លី ឃុំ​ស្ដៅ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​មាន​ប្ដី​ឈ្មោះ កាក់ ភើ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ព្រមទាំង​មានកូន​ស្រី​២​នាក់​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​កូន​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ម្តាយ​របស់​គាត់​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ហើយ​ក៏​បាន​កោសខ្យល់ បន្ទាប់​មក​ម្តាយ​របស់​គាត់​នៅ​តែ​មិន​ទាន់​ធូរ ក៏​បាន​ហៅ​កង់​បី​ឥណ្ឌា ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន លុះ​ពេល​ទៅ​ដល់​គ្រូពេទ្យ​មិន​ហ៊ាន​ទទួល​នោះ​ទេ ដោយ​ប្រាប់​អោយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​រដ្ឋ​វិញ ។

កូនស្រី​រង​គ្រោះ​ខាងលើ​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ រូប​គាត់​ក៏​បាន​ដឹក​យក​ម្ដាយ​របស់​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ខាង​គ្រូពេទ្យ​បាន​ពិនិត្យ​ទៅ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ទើប​ដឹក​យកស​.​ព​ម្ដាយ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ រួច​ក៏​បាន​ទាក់ទង​រាយការណ៍​ទៅ​ខាង​សង្កាត់ និង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ ហើយ​ខាង​សង្កាត់​ក៏​បាន​ទាក់ទង​ទៅ​ផ្នែក​គ្រូពេទ្យ​ជំនាញ ដើម្បី​អោយ​ចុះ​មក​យក​សំណាក់​ស​.​ពស្ត្រី​រង​គ្រោះ ព្រោះ​ខ្លាច​មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

បន្ទាប់​ពី​គ្រូពេទ្យ​បាន​យក​សំណាក​រួចរាល់​ហើយ​ឃើញ​ថា ស​.​ព​អវិជ្ជមាន​មិន​មាន​ជំងឺ​កូ​វី​ដ​១៩ ទើប​ខាង​សមត្ថកិច្ច​បាន​ធ្វើ​ក្រដាសផ្ដិត​មេដៃ រួច​ប្រគល់​ស​.​ព​ទៅ​ក្រុម​គ្រួសារ ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ