ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Omega និង Thakral ចាក់​បញ្ចាំងភាពយន្ត​ពិសេស​រឿង James Bond “Spectre” នៅរាជធានី​​ភ្នំពេញ

8 ឆ្នាំ មុន

OMEGA ដែល​ជា​ម៉ាក​នាឡិកា​ស្វី​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក និង THAKRAL ដែល​ជា​ភ្នាក់ងារ​ពេញ​សិទ្ធិ​លក់​នាឡិកា OMEGA នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើការ​ចាក់​បញ្ចាំងភាពយន្ត​ពិសេស​រឿង SPECTRE និង​រៀបចំ​ពិធីជប់លៀង​ពិសារ​ស្រា​

OMEGA ដែល​ជា​ម៉ាក​នាឡិកា​ស្វី​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក និង THAKRAL ដែល​ជា​ភ្នាក់ងារ​ពេញ​សិទ្ធិ​លក់​នាឡិកា OMEGA នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើការ​ចាក់​បញ្ចាំងភាពយន្ត​ពិសេស​រឿង SPECTRE និង​រៀបចំ​ពិធីជប់លៀង​ពិសារ​ស្រា​ក្រឡុក​​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រោង​ភាពយន្ត Major Cineplex នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ដើម្បី​អបអរសាទរ​ដល់​ការ​​ចេញផ្សាយ​ខ្សែភាពយន្ត​លើក​ទី​២៤ របស់ James Bond នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក Rikhi Thakral នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Thakral Group បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ ជាមួយ​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដូច​ជា​មន្ត្រីជាន់ខ្ពស់ ពាណិជ្ជករ និង​អ្នក​សារព័ត៌មាន​ជាដើម​។ ឯកឧត្ដម Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម បណ្ឌិត កៅ គី​ម ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។

OMEGA ពិតជា​មាន​ភាព​កក់ក្ដៅ​យ៉ាង​ខ្លាំង​ដែល ០០៧ បាន​ពាក់​នាឡិកា​នេះ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ​ចាប់តាំងពី​ថត​ភាពយន្ត GoldenEye កាលពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ​។ ភ្នាក់ងារ​សម្ងាត់​ដ៏​មាន​ប្រជាប្រិយភាព​របស់​ពិភពលោក​រូប​នេះ មិន​ត្រឹមតែ​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ថត​ឈុត​ឆាក​ផ្សងព្រេង​របស់​លោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​តាម​រយៈ​ការ​ដើរតួ​ជា​និមិត្តរូប​ដែល​មាន​ស្ទីល​ដ៏​អស្ចារ្យ​ពោល​គឺជា​ការ​រួម​បញ្ចូល​គ្នា​មួយ​ដែល​ធ្វើ​ឲ្យ OMEGA និង ០០៧ ក្លាយជា​ដៃគូ​ដ៏​ល្អ​បំផុត​។

ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​របស់​លោក Bond នាឡិកា​ជាក់ស្ដែង​ដែល​បាន​ពាក់​ដោយ​ចារបុរស​ដ៏​មាន​ប្រជាប្រិយភាព​របស់​ពិភព​លោក​រូប​នេះ ត្រូវ​បាន​ដាក់​លក់​ជា​ម៉ូ​ដែល​មាន​ចំនួន​កំណត់​។ នាឡិកា Seamaster ដ៏​វិសេស​នេះ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទីតាំង​ដាក់​បង្ហាញ​ដ៏​អស្ចារ្យ​លើសគេ​នៅ​ខាងក្រៅ​សាល​។ ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​បណ្ដាក់​គ្នា​មើល​នាឡិកា​នេះ​។

នាឡិកា Seamaster ដ៏​វិសេស​នេះ មាន​ចំនួន​កំណត់​ត្រឹមតែ ៧.០០៧ គ្រឿង​ប៉ុណ្ណោះ និង​មាន​បង្កប់​លេខ​ស៊េរី​ពិសេស​តែ​មួយ​គត់​សម្រាប់​នាឡិកា​មួយ​គ្រឿង​ៗ ព្រមទាំង​មាន​ស្លាក​សញ្ញា SPECTRE ផង​ដែរ​។

នាឡិកា​ដែល​មាន​តួ​ទំហំ ៤១​មី​លី​មែ​ត្រ​។ នាឡិកា​នេះ​គែម​បញ្ឆិត​ៗ​នៃ​មុខ​នាឡិកា​ធ្វើ​ពី​សេ​រ៉ា​មិច​ពណ៌​ខ្មៅ​រលោង​ស្រិល​ដោយ​មាន​ទ្រនិច​ដើរ​ពីរ​ទិស មាន​លើ​ខ្សែ​ប្រភេទ NATO ពណ៌​ខ្មៅ និង​ប្រផេះ​។ នៅ​លើ​បន្ទះ​មុខ​ពណ៌​ខ្មៅ​នៃ​នាឡិកា​មាន​បង្ហាញ​ទ្រនិច​ម៉ោង និង​ទ្រនិច​នាទី ព្រមទាំង​មាន​ទ្រនិច​វិនាទី​នៅ​ចំ​កណ្ដាល​តាម​បែប lollipop​។

នាឡិកា​នេះ​ដំណើរការ​ដោយ​ចលនា Omega MasterCo-Axial Calibre 8400 និង​មាន​ថាមពល​បម្រុង​ចំនួន ៦០​ម៉ោង​។ ហើយដោយ​សារ​តែ​នាឡិកា​នេះ ចាំបាច់​ត្រូវ​បង្កើត​ឡើង​ឲ្យ​ត្រូវ​នឹង របៀប​រស់នៅ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ច្រើន​របស់​លោក Bond ទើប​វា​មាន​ភាព​ធន់​នឹង​ដែន​ម៉ា​ញ៉េ​ទិច​រហូត​ដល់ ១៥.០០០ ហ្គូ​ស និង​ធន់​នឹង​ទឹក​រហូត​ដល់​ជម្រៅ ៣០០​ម៉ែត្រ (១.០០០​ហ្វី​ត ឬ ៣០​បា​)​។

“Thakral” គឺជា​ភ្នាក់ងារ​ពេញ​សិទ្ធិ​របស់ Omega នៅ​ក្នុង​ប្រទេស “​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា​”​។ នាឡិកា Omega នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក់​នៅ Omega Boutique ក្នុង​សណ្ឋាគារណា​ហ្គា​វើ​ល និង C.K. International ទីក្រុង​ភ្នំពេញ​។