ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ឡាវ ២​នាក់ ជិះទូក​ដឹក​ថ្នាំ​ញៀន​លួច​ឆ្លង​ដែន​ចូល​កម្ពុជា ប៉ូលិស​ចាប់​បាន​ជិត​៥​គីឡូក្រាម

2 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣២​នាទី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​មួយ​ករណី ដោយ​ចាប់ខ្លួន​ជនជាតិ​ឡាវ…

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣២​នាទី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​មួយ​ករណី ដោយ​ចាប់ខ្លួន​ជនជាតិ​ឡាវ ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត​៥ គីឡូក្រាម នៅ​ព្រះ​វិហារ ។

ដោយ​អនុវត្ត​តាម​បញ្ជា នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១) ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ ដែល​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​កំ​ស្រឡៅ នៃ​វរៈ​ការពារ​ព្រំដែន​លេខ​១០៥ ក្រោម​ការ​សម្របសម្រួល​ពី​លោក ទី សុ​វិ​ន​ថា​ល់ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ចូល​ពី​ឡាវ មក​កម្ពុជា​តាម​ផ្លូវទឹក នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែម ខេត្តព្រះវិហារ ។

លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ម្នាក់​ឈ្មោះ MOUAN VORLABOUD ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ឡាវ និង​ម្នាក់​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ឡាវ ដូច​គ្នា ។

ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២ នាក់​សមត្ត​កិច្ច រឹបអូស​បាន​វត្ថុ​តាង រួម​មាន ៖
-​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៥​កញ្ចប់​ធំ ទម្ងន់ ៤​គីឡូ និង​៩៨៨.៨៤​ក្រាម
-​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន ទូក​យន្ត ១​គ្រឿង ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្ត ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ