ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​ជ្រុល​បុក​បង្កាន់ដៃស្ពាន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើកបរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វារ ភ្លេច​បត់​ក៏​បាន​ជ្រុល​ទៅ​បុក បង្កាន់ដៃស្ពាន​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​ក្រពឹត​ជាប់​ទៅ​មុខ​លែង​រួច​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វារ ភ្លេច​បត់​ក៏​បាន​ជ្រុល​ទៅ​បុក បង្កាន់ដៃស្ពាន​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​ក្រពឹត​ជាប់​ទៅ​មុខ​លែង​រួច​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ ២០២១ នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​គល់​ស្ពាន​ជ្រោយចង្វារ ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បុក​បង្កាន់ដៃស្ពាន​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-4287 បើកបរ​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ​។ នៅ​ពេល​បើក​ឡើង​ស្ពាន​មិនដឹង​មូលហេតុ​អ្វី ស្រាប់តែ​រថយន្ត​បើក​ទៅ​ត្រង់ ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​មិត្តភាព​កម្ពុជា​ចិន​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ចុះ​វាស់វែង​រួច​បញ្ជូន​ទាំង​រថយន្ត និង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ