ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 អាច​នឹង​មាន RAM 3​ជី និង​មិន​ជ្រាប​ទឹក

8 ឆ្នាំ មុន

ក្រោយ​ពី​បញ្ចេញ iPhone 6S និង 6S Plus ធ្វើ​ឱ្យ​ក្រុមហ៊ុន Apple ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់កប់ពពក​ពី​ការ​បញ្ជា​ទិញ​ពី​អតិថិជន​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​។ ទន្ទឹម​គ្នា​នេះ​ដែរ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន

ក្រោយ​ពី​បញ្ចេញ iPhone 6S និង 6S Plus ធ្វើ​ឱ្យ​ក្រុមហ៊ុន Apple ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់កប់ពពក​ពី​ការ​បញ្ជា​ទិញ​ពី​អតិថិជន​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​។ ទន្ទឹម​គ្នា​នេះ​ដែរ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង iPhone ជំនាន់​ក្រោយ​គឺ iPhone 7 ។

គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា iPhone 7 អាច​នឹង​មាន​ទំហំ RAM ដល់​ទៅ ៣​ជី និង​មាន​ប្រព័ន្ធ​ការពារ​មិន​ជ្រាប​ទឹក ។ ក្រៅពី​នេះ​ប្រភព​ដដែល​បាន​អះអាង​ថា ក្រុមហ៊ុន​នេះ​បញ្ចេញ​ម៉ូ​ដែល 7S គឺ​iPhone 7 Plus ស្រប​ជាមួយនឹង iPhone  7 ។ ផលិតផល​ជំនាន់​ក្រោយ​នោះ​នឹង​បង្ហាញ​វត្ត​មាននៅ​ពាក់កណ្តាល​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ ។

ចំណែក​គេហទំព័រ TrendForce ប៉ាន់​ប្រមាណ​ថា ក្រុមហ៊ុន Apple និង​លក់ iPhone 7 ចំនួន​២៦០​លាន​គ្រឿង ឬ​ក៏​ច្រើន​ជាង​នេះ ។ តាម​រយៈ​តួលេខ​នេះ​នឹង​កើនឡើង​ចំនួន ១២,៥ ភាគរយ​បើ​ធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៥ ។ ទោះជា​យ៉ាងនេះ​ក្តី​ក្រុម​ហុ​៊​ន Apple នៅ​តែ​មិន​អាច​ផ្តួល​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ដែល​បច្ចុប្បន្ន​កាន់​កាន់​ទីផ្សារ​ជា​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ច្រើន​ជាងគេ​បំផុត ។ ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​រំពឹង​ថា​នឹង​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ចំនួន​៣១០​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦​ផង​ដែរ ៕