ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើភ្លៀង១​មេ​ថ្ងៃនេះនៅតែបន្ត អាច​ជន់​លិច​ផ្លូវខ្លាំង​ហើយ​ក្នុង​ក្រុង​​ប៉ោយ​​​ប៉ែ​ត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ដងផ្លូវ​មួយ​ចំនួន​ និងហេដ្ឋារចនាសម្ព័ន្​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​​អាច​នឹង​រង​កា​រជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ​​នា​រសៀល​ថ្ងៃ​ទី​១៦ ​មិថុនា​ ២០២១​ នេះ​ ព្រោះ​ភ្លៀង​ហាក់​ធ្លាក់​ខ្លាំង​ខុស​សព្វមួយដង​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ដងផ្លូវ​មួយ​ចំនួន​ និងហេដ្ឋារចនាសម្ព័ន្​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​​អាច​នឹង​រង​កា​រជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ​​នា​រសៀល​ថ្ងៃ​ទី​១៦ ​មិថុនា​ ២០២១​ នេះ​ ព្រោះ​ភ្លៀង​ហាក់​ធ្លាក់​ខ្លាំង​ខុស​សព្វមួយដង​ ។

ក្រឡេកមើល​ចំណតរថយន្ត​ក្រុង​ និង​ដងផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ ពិសេស​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ គឺចៀសមិន​ផុត​ពី​ការ​ជន់​លិច​នោះ​ទេ បើ​នៅ​តែ​ធ្លាក់​ភ្លៀង ​។​ តាម​ប្រភព​ថា​ កន្លែង​ខ្លះ​ស្ទើរ​បើកបរ​ម៉ូតូ​មិនកើត​ទៅហើយ ព្រោះ​ទឹក​ជ្រៅ​ពេក ។​ យ៉ាងណា​ក៏ដោយ​ នេះ​គ្រាន់តែ​ជា​ជំនន់​ទឹកភ្លៀង​ម្តងម្កាល​ប៉ុណ្ណោះ​ ម្យ៉ាងក៏ដោយ​សារ​ប្រព័ន្ធ​បង្ហូរទឹក​ចេញពី​ក្រុង​ ហាក់​ហូរ​មិន​ទាន់ ​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​ ។

​គិត​មក​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ មាន​រយៈពេល​ជាង​១​ម៉ោង​ហើយ​ តែ​ភ្លៀង​នៅ​មិន​ទាន់​រាំង​នៅឡើយ ។​ ចំពោះ​ករណី​នេះ​គេ​ពុំ​ទាន់​ដឹង​ថា និង​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​ចំពោះ​មនុស្ស​សត្វ​ដោយសារ ​ផ្គរ​ រន្ទះ ​និង​ខ្យល់ ​កន្ត្រាក់​ ឬ​យ៉ាងណា​ឡើយ​ព្រោះ​ភ្លៀង​នៅ​បន្ត​ធ្លាក់​មិន​អាច​សាកសួរ​អាជ្ញាធរ​បាន​។

ព័ត៌មានបន្ថែម​កោះសន្តិភាពនឹងមានផ្សាយជូនបន្ត

អត្ថបទសរសេរ ដោយ