ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ឡេ​ស្ទី​ន​បញ្ជូន​បាល់​ឡុ​ង​ហោះ​ភ្ជាប់​ភ្លើង​ទៅ​​អ៊ី​ស្រា​អែ​ល ​ក្រោយ​​ចូល​កាន់តំណែង​​នាយក​រដ្ឋមន្ត្រី​ថ្មី

2 ឆ្នាំ មុន

កង​យន្តហោះអ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១៦ មិថុនា បាន​វាយប្រហារ​លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា បន្ទាប់​ពី​ពួក​ប៉ា​ឡេស្ទី​ន​បញ្ជូន​បាល់​ឡុ​ង​ហោះ​ភ្ជាប់​ភ្លើង ឆ្ពោះ​មក​កាន់អ៊ី​ស្រា​អែ​ល ដែល​នោះ​ជា​ឧប្បត្តិហេតុ​គួរ​ឲ្យ​

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ កង​យន្តហោះអ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១៦ មិថុនា បាន​វាយប្រហារ​លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា បន្ទាប់​ពី​ពួក​ប៉ា​ឡេស្ទី​ន​បញ្ជូន​បាល់​ឡុ​ង​ហោះ​ភ្ជាប់​ភ្លើង ឆ្ពោះ​មក​កាន់អ៊ី​ស្រា​អែ​ល ដែល​នោះ​ជា​ឧប្បត្តិហេតុ​គួរ​ឲ្យ​កត់សម្គាល់​ដំបូង​ៗ រវាង​ភាគី​ទាំង​២​ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា ​ពោលគឹ​ការ​បញ្ចប់សង្គ្រាម​ផ្លេកបន្ទោរ​មួយ​កាលពី​ខែឧសភា​មក ។

ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​ជា​លើក​ដំបូង​របស់​អ៊ី​ស្រា​អែ​ល ក្រោយ​ការ​ចូល​កាន់តំណែង​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​អ៊ី​ស្រា​អែ​ល លោកណា​ហ្វ​តា​លី​បេន​នេ​ត ជា​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស ដែល​បញ្ចប់​ការ​កាន់​អំណាច​១២​ឆ្នាំ​របស់លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ។

តាម​ប្រភព​ប៉ា​ឡេ​ស្ទី​ន​នានា​ថា កង​យន្តហោះ​​វ​បាន​វាយប្រហារ​យ៉ាង​ហោច​ណាស់ លើ​ទីតាំង​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​ខាន់​យូ​ណេ​ស ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា ។ ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល និង​ការ​បញ្ជូន​បាល់​ឡុ​ង​ហោះ​ភ្ជាប់​ភ្លើង​មកអ៊ី​ស្រា​អែ​លនេះ​ ជា​ឧប្បត្តិហេតុ​ដំបូង​សំខាន់​រវាង​អ៊ី​ស្រា​អែ​ល ​និង​ក្រុម​ហា​ម៉ាស​នៅ​ហ្គា​ហ្សា ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា កាលពី​ថ្ងៃ​ទី​២១
ឧសភា ដែល​បញ្ចប់សង្គ្រាម​ផ្លេកបន្ទោរ​១១​ថ្ងៃ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២៦០​នាក់​ខាង​ប៉ា​ឡេស្ទី​ន ​និង​១៣​នាក់់​ខាង​អ៊ី​ស្រា​អែ​ល ។

ឧប្បត្តិហេតុ​ថ្មី​ទាំងនេះ​កើត​មាន​ខាងក្រៅ​ក្បួនបាតុកម្ម​ដ៏​ចម្រូងចម្រាស់​របស់​ពួក​សកម្មជន ជាតិនិយម​និង​ស្ដាំ​និយម​ជ្រុល​​អ៊ី​ស្រា​អែ​ល ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត កាលពី​យប់​ថ្ងៃ​ទី​១៥ មិថុនា ដែល​បាតុកម្ម​នោះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ដល់​ការ​ផ្ទុះ​ជា​ថ្មី​នៃ​ការ​ប្រ​ទូ​ស្ត​រ៉ា​យ​គ្នា​រវាង​ក្រុម​ហា​ម៉ាស់​និង​អ៊ី​ស្រា​អែ​ល ។ ការ​បង្ហោះ​បាល់​ឡុ​ង​បញ្ជូន​ភ្លើង​មក​កាន់​អ៊ី​ស្រា​អែ​ល ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាប​ឆេះ​២០កន្លែង​នៅ​ភាគ​ខាងត្បូង​​អ៊ី​ស្រា​អែ​ល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ