ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​ពុំ​ធ្លាប់​មាន ​តាំងពី​សហភាព​សូ​វៀត​រលា​យមក

2 ឆ្នាំ មុន

ន​ការ​ជួប​គ្នា​រវាង​លោក​ចូបៃ​ដិ​ន និង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដែល​ត្រូវ​ប្រព្រឹត្តទៅ​នាទី​ក្រុង​ហ្សឺ​ណែវ នា​ថ្ងៃ​ទី​១៦ មិថុនា ប្រទេស​រុ​ស្ស៊ី​មិន​រារែក​ឡើយ​ក្នុង​ការ​បង្ហាញ​សាច់ដុំ​ខាងជើង​ទឹក​នៅ​មហាសមុទ្

ប្រទេស​រុ​ស្ស៊ី ៖ មុន​ការ​ជួប​គ្នា​រវាង​លោក​ចូបៃ​ដិ​ន និង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដែល​ត្រូវ​ប្រព្រឹត្តទៅ​នាទី​ក្រុង​ហ្សឺ​ណែវ នា​ថ្ងៃ​ទី​១៦ មិថុនា ប្រទេស​រុ​ស្ស៊ី​មិន​រារែក​ឡើយ​ក្នុង​ការ​បង្ហាញ​សាច់ដុំ​ខាងជើង​ទឹក​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

កាសែត DAILY MALL រាយការណ៍​ថា ក្រុងមូ​ស្គូ បាន​បើក​ធ្វើ​ពី​ថ្ងៃ​ទី​១៣ មិថុនា នូវ​សមយុទ្ធយោធា​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​ដួលរលំ​សហភាព​សូ​វៀត​មក ។ នាវាចម្បាំង​២០​គ្រឿងបណ្ដា​នាវាមុជទឹក​និង​យន្តហោះ​ប្រដេញ​ជា​ច្រើន​សិប​គ្រឿង បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នោះ​ដែល​ធ្វើ​ត្រាប់​ដូច​ក្នុង​ពេល​ប្រយុទ្ធ ។

កង​ម៉ា​រី​​ន​​រុ​ស្ស៊ី​ហាត់​សម​ពី​ការ​តាម​ប្រមាញ់​នាវាមុជទឹក​អា​មេ​រិ​ក​ក្នុង​មហាសមុទ្រ​ដ៏​ធំ​នៃ​ពិភពលោក​នោះ ។ ក្រសួង​ការពារ​ប្រទេស​​រុ​ស្ស៊ី​និយាយ​ថា ក្នុងសមយុទ្ធ​យើង​បាន​ធ្វើតេស្ត​ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា​យោធា​ជា​ច្រើន ក្នុង​នោះ​មាន​កាណុង​ទំនើប AK-630 និង​គាំ​ភ្លើង​ធំ​លើ​នាវា​ធុន A-190 ។

កាណុង AK-630 ជា​អាវុធ​ការពារ​សំខាន់ ដែលប្រើ​ប្រឆាំង​នឹង​បណ្ដា​មី​ស៊ី​ល​ឬ​គ្រាប់​មីន​សត្រូវ ហើយ​វា​ក៏​អាច​កម្ទេច​គោលដៅ​​សំខាន់​​ដទៃ​ៗ​ទៀត​ដូច​ជា ​ឧទ្ធម្ភាគចក្រ យន្តហោះ ព្រមទាំង​បណ្ដា​នាវា​សត្រូវ ។ អាវុធ​នោះ​អាច​ដាក់​គ្រាប់​ម្ដង បាន​ដល់​២.០០០​គ្រាប់ និង​អាច​បាញ់​ចេញ​ដល់​១០.០០០​គ្រាប់​ក្នុង​១​នាទី ។ វា​ក៏​បំពាក់​ដែរ​នូវ​មី​ស៊ី​ល​៨​គ្រាប់​សម្រាប់​កម្ទេច​បណ្ដា​គោលដៅ​ដែល​ហោះហើរ ។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដែល​​រុ​ស្ស៊ី​ធ្វើសមយុទ្ធ​យោធា​ធំ​ៗ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ កង​ម៉ា​រី​ន​​រុ​ស្ស៊ី បាន​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​សមុទ្រ BERING ជិត​ឆ្នេរសមុទ្រ​អា​ឡា​ស្កា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ