ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សាង​កំណត់​ត្រា​ចំនួន​២​រួច Ronaldo កំពុង​សម្លឹង​រក​ការ​បំបែក​កំណត់​ត្រា​អស្ចារ្យ​មួយទៀត

2 ឆ្នាំ មុន

អន្តរជាតិ ៖ Cristiano Ronaldo បាន​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​២ កាលពី​យប់មិញ បន្ទាប់​ពី​រកបាន​២​គ្រាប់ ក្នុង​ការ​ប្រកួត​បើក​

អន្តរជាតិ ៖ Cristiano Ronaldo បាន​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​២ កាលពី​យប់មិញ បន្ទាប់​ពី​រកបាន​២​គ្រាប់ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល F ព្រឹត្តិការណ៍ Euro 2020​។ នៅ​ពេល​ដែល​ព័រ​ទុ​យ​ហ្គា​ល់​បំបាក់​ម្ចាស់ផ្ទះ​ហុង​គ្រី ដោយ​លទ្ធផល ៣-០​។

ជំនួប​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Puskas Arena ដែល​មាន​អ្នក​ទស្សនា​ជិត​៦​ម៉ឺន​នាក់​។ ក្រុម​ភ្ញៀវ​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​ទម្លុះ​រនាំង​ការពារ​ដ៏​រឹង​មាំ​របស់​ម្ចាស់ផ្ទះ​បាន​ឡើយ​។ រហូត​ដល់​នាទី​៨៤ ខ្សែការពារ Raphael Guerreiro សម្រេច​បាន​១​គ្រាប់​។

ក្រោយមក​ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo ក៏​បន្ថែម​២​គ្រាប់​ទៀត នៅ​នាទី​៨៧ ដោយ​បាល់​ប៉េ​ណា​ល់​ទី និង​នាទី​៩០+២​។
លទ្ធផល​នេះ ធ្វើ​ឱ្យ​ព័រ​ទុ​យ​ហ្គា​ល់ ឡើងឈរ​កំពូល​តារាង​ពូ​ល F បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ​បារាំង ដែល​បាន​យកឈ្នះ​អា​ល្លឺ​ម៉​ង់ ដោយ​លទ្ធផល ១-០ កាលពី​យប់មិញ​ដូច​គ្នា​។

២​គ្រាប់​កាលពី​យប់មិញ ធ្វើ​ឱ្យ Ronaldo ក្លាយជា​កីឡាករ​ដំបូង​គេ បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Euro ៥​សម័យកាល ពោល​គឺ​ឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦ និង​ឆ្នាំ ២០២០​។ ហើយ​រូបគេ​ក៏​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយ​មាន​១១​គ្រាប់ បំបែក​កំណត់​ត្រា​លោក Michel Platini មាន​៩​គ្រាប់​។

មក​ទល់​ពេល​នេះ ខ្សែប្រយុទ្ធ Juventus រូប​នេះ រកបាន​១០៦​គ្រាប់​ហើយ សម្រាប់​ព័រ​ទុ​យ​ហ្គា​ល់​។ ហើយ​គេ​កំពុង​សម្លឹង​រក​ការ​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយទៀត​គឺ កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត សម្រាប់​ក្រុម​ជម្រើសជាតិ​។ ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​លោក Ali Daei អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ មាន​១០៩​គ្រាប់​៕ (​ដកស្រង់​ចេញពី BBC និង UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ