ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ប្រកាស​ចាប់​ដៃគូ​សហការ​ជាមួយ​ស្ថាប័ន CDRI ដើម្បី​លើកកម្ពស់​ចំណេះដឹង​ពលរដ្ឋ​នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​ចំណេះដឹង​ពលរដ្ឋ​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ចាប់​ដៃគូ​សហការ​ជាមួយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដោយ បញ្ចូល​ឯកសារ​បោះពុម្ពផ្សាយ​ក្នុង​ទម្រង់​ឌី​ជី​ថ​ល របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​មាន ទៅ​ក្នុង​បណ្ណាល័យ​អន​ឡាញ​របស់​CDRI រួម​ជាមួយ​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​ចំណេះដឹង​ពលរដ្ឋ​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ចាប់​ដៃគូ​សហការ​ជាមួយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដោយ បញ្ចូល​ឯកសារ​បោះពុម្ពផ្សាយ​ក្នុង​ទម្រង់​ឌី​ជី​ថ​ល របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​មាន ទៅ​ក្នុង​បណ្ណាល័យ​អន​ឡាញ​របស់​CDRI រួម​ជាមួយ​កម្មវិធី ផ្សព្វផ្សាយ​សៀវភៅ​សំខាន់​មួយ​ស្ដី​ពី ដំណើរ​ឆ្ពោះទៅ​កាន់​វិបុលភាព​របស់​អាស៊ី ។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ មិថុនា ២០២១​នេះ ។

នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Durrani-Jamal បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មាន​លើស​ពី​ការ​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន ដោយ​រួម​បញ្ចូឡ​នូវ​ការ​ផ្ដល់​នូវ​ចំណេះដឹង​សម្រាប់​ដំណោះស្រាយ ដែល​ជា​មធ្យោបាយ​ល្អ​បំផុត ដើម្បី​ធានា​កំណើន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។ តួនាទី​នេះ កាន់តែ​មាន​សារសំខាន់​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ងើប​ចេញពី​វិបត្តិ​សុខភាព​សា​ធា​រៈ និង​សេដ្ឋកិច្ច បណ្ដាល​មក​ពី កូ​វី​ដ​១៩​។

លោក​បណ្ឌិត អេ​ង នេត្រា នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​វិទ្យាស្ថាន CDRI បានឱ្យ​ដឹងផង​ដែរ​ថា សៀវភៅ​ស្ដី​ពី​ដំណើរ​ឆ្ពោះទៅ​កាន់​វិបុលភាព​របស់​អាស៊ី ស្ថិត​នៅ​ក្នុង​ចំណោម​ឯកសារ​ចំណេះដឹង​របស់ ADB ជា​ច្រើន​ក្នុង​ទម្រង់​ឌី​ជី​ថ​ល ដែល​មាន​ក្នុង​បណ្ណាល័យ​អន​ឡាញ​របស់​CDRI ។ វិទ្យាស្ថាន​ជឿជាក់​ថា ភាព​ជា​ដៃគូ​សម្រាប់​បណ្ណាល័យ​អន​ឡាញ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា ។​រហូត​មក​ដល់​ពេល​នេះ CDRI បាន​បញ្ចូល​ឯកសារ​ដែល​បាន​បោះពុម្ពផ្សាយ​ដោយ ADB ចំនួន​ជាង​១​ពាន់​ហើយ​ទៅ​ក្នុង​បណ្ណាល័យ​អន​ឡាញ ។

លោក​បន្ត​ថា CDRI គឺជា​មជ្ឈមណ្ឌល​ចំណេះដឹង​ដំបូង​គេ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​សម្រាប់​បណ្ណាល័យ​បញ្ញើ​ផ្លូវការ នៃ​កម្មវិធី​បណ្ណាល័យ​បញ្ញើ​របស់​ABD ។ ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥ នៅ​ទូ​ទាំង​ទ្វីបអាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​កម្មវិធី​នេះ ក្នុង​គោលបំណង​លើកកម្ពស់​ចំណេះដឹង និង​ភាព​ច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការងារ​អភិវឌ្ឍន៍​ប្រទេស ។

យោង​តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុង​អនុវត្ត​គម្រោង​វិនិយោគ ដែល​មាន​ទឹកប្រាក់​២,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​កម្ពុជា តាម​រយៈ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ឆ្នាំ ២០១៩-២០២៣ ដោយ​មាន​បញ្ចូល​កម្មវិធី​ជំនួយ​បច្ចេកទេស និង​ចំណ​ដឹង​ដ៏​ទូលំទូលាយ ។ នៅ​ក្នុង​ឆ្នាំ​២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោង​នឹង​បោះពុម្ព ផ្សាយ​ឯកសារ​ចំណេះដឹង​ចំនួន​២៧​និង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​១១​បន្ថែម​ទៀត រួម​ទាំង​ឯកសារ​និង​កម្មវិធី​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ងើបឡើង​វិញ​របស់​ប្រទេស​កម្ពុជា​ពី​ការ​រាតត្បាត​កូ​វី​ដ​១៩ ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញា​ថា នឹង​សម្រេច​ឱ្យ​បាន​នូវ​វិបុលភាព​បរិ​យា​ប័ន្ន ភាព​ធន់​និង​និរន្តរភាព​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ស្រប​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ