ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​សាប លុះ​ធ្វើតេស្ត​ស្រាប់តែ​រក​ឃើញ​កូ​វី​ដ​១៩ ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ដាំ​បន្លែ​នៅ​ច្រាំង​ទន្លេ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប និង​ចេះ​តែ​រសាត់​តាម​ខ្យល់​ទៅ​ទើ​នឹង​កំប្លោក នៅ​ចំណុច​មាត់​ច្រាំ​ទន្លេ ហើយ​ក៏​បាន​រាយការណ៍​ទៅ​នគរ បាល​មូលដ្ឋាន ដើម្បី​ចាត់ចែង​នាំ​គ្នា​អូស​ឡើង​ច្រាំង ត្រួតពិនិត្យ ស្រាប់តែ​ធ្វើតេស្ត​រក​ឃើញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ដាំ​បន្លែ​នៅ​ច្រាំង​ទន្លេ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប និង​ចេះ​តែ​រសាត់​តាម​ខ្យល់​ទៅ​ទើ​នឹង​កំប្លោក នៅ​ចំណុច​មាត់​ច្រាំ​ទន្លេ ហើយ​ក៏​បាន​រាយការណ៍​ទៅ​នគរ បាល​មូលដ្ឋាន ដើម្បី​ចាត់ចែង​នាំ​គ្នា​អូស​ឡើង​ច្រាំង ត្រួតពិនិត្យ ស្រាប់តែ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​តែ​ម្តង​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ច្រាំង​ទន្លេសាប ស្ថិត​ក្នុងភូមិ​ព្រែក​តា​សេក សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​បុរស​រូប​នោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា មានឈ្មោះ នៅ វ៉ា​ន់​ធិ​ន អាយុ​៣៩​ឆ្នាំ ក្នុង​ចំណោម​កូនភ្លោះ​៣​នាក់ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​៣ ដឹក​អីវ៉ាន់​តាម​អន​ឡាញ មាន​លំនៅ​ភូមិ​តំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃ​ទី​១៤ ខែមិថុនា គេ​បានឃើញ​បុរស​ម្នាក់​ដែល​មាន​ភិនភាគ​ស្លៀកពាក់​ខោអាវ​ដូច​គ្នា​នឹង​ស​.​ព​បុរស​រូប​នេះ បាន​បីកូន​ប្រុស​អាយុប្រមាណ​៣​ឆ្នាំ​ចុះ​ពីលើ​កង់​៣ ហើយ​ប្រុង​លោត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​ត្រូវ​អ្នកដំណើរ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជួយ​ឃាត់​ទាន់​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ បុរស​រូប​នេះ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បាត់​ទៅ តែ​គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន​តាំងពី​ពេល​ណា​នោះ​ទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់ទន្លេ​បាន​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​ទឹក ដោយ​មាន​ភិនភាគ​ដូច​បុរស​ដែល​គិត​ខ្លី​ខាងលើ​នោះ ។

តាម​ប្រភព​ពី​បងស្រី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា កាលពី​៣​ថ្ងៃមុន ប្អូនប្រុស​គាត់​មិនដឹង​ថា មាន​វិបត្តិ​អ្វី​ទេ អោយ​តែ​មក​ពី​រត់​ម៉ូតូ​កង់​៣​វិញ គឺ​គិតតែ​ពី​អង្គុយ​ផឹក ដោយ​មិន​នឹក​ស្មានថា មក​លោត​ទឹកស​ម្លា​.​ប់​ខ្លួន​បែប​នេះ​ឡើយ ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា តើ​បុរស​នោះ​មាន​វិបត្តិ​អ្វី​ឡើយ? ហើយ​នៅ​ព្រឹក​នោះ​គេ​ក៏​បានឃើញ​ក្រុម​គ្រួ​សារបាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​នគរបាល​ចាត់ចែង​អូស​ឡើង​ច្រាំង ដើម្បី​ត្រួតពិនិត្យ ។ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច ក្រុម​គ្រូពេទ្យ​ក៏​បាន​ធ្វើតេស្ត​រហ័ស ស្រាប់តែ​រក​ឃើញ​ថា ស​.​ព​ជន​រង​គ្រោះ​គឺ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​តែ​ម្តង ក្រោយមក​សមត្ថកិច្ច​ក៏​រង់ចាំ​រថយន្ត​របស់​ក្រុម​គ្រូពេទ្យ​មក​ដឹក​ស​.​ព​ជន​រង​គ្រោះ​ទៅ​បូជា​សិន ទើប​ប្រគល​ធាតុ​អោយ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ