ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័រទឹកដើមច្បោះ នៅតែជាប្រភពចំណូលសំខាន់របស់ប្រជាសហគមន៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក នង ដេង ប្រធានសហគមន៍ស្រែទ័ព ស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារ បានឱ្យដឹងថា សព្វថ្ងៃលោកមានដើមច្បោះ…

រាជធានីភ្នំពេញ ៖ លោក នង ដេង ប្រធានសហគមន៍ស្រែទ័ព ស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារ បានឱ្យដឹងថា សព្វថ្ងៃលោកមានដើមច្បោះ ១០០៨ ដើម ហើយក្នុងមួយដើមអាចផ្តល់ជាជ័របាន ១០២៥ កាន និងអាចលក់បាន ៨ មុឺនរៀលក្នុងមួយកាន ។ បុរសរូបនេះបានឱ្យដឹងបន្ថែមថានៅតំបន់នេះមានទំហំដីចំនួន ៣៤៩០ ហិកតា ហើយក្នុងចំណោមនេះពលរដ្ឋរស់នៅ ៣០០ គ្រួសារបាន ប្រកបរបរចៀរជ័រច្បោះ នេះជាងពាក់កណ្តាលទៅហើយ ។ លោកបានពន្យល់ប្រាប់ថា ៖ «ដើមច្បោះមួយដើមគេអាចយកជ័រក្នុងមួយខែ ៣ ដង ហើយគេអាចដងគ្រប់ខួបពោល គឺអាចទាញយកជ័របានពេញមួយឆ្នាំតែម្តង ។ ចំពោះដើមច្បោះមួយដើមក្នុង ១ ថ្ងៃអាចផ្តល់ជ័រ ២ ទៅ ៣ លីត្រ និងដើមខ្លះក៏បានតិចជាងនេះ ។ ចំពោះដើមច្បោះដែលផ្តល់ជ័របានតិចបំផុត គឺស្ថិតខែ ៣ និងខែ ៤ ដែលជាខែក្តៅបំផុតនោះជ័រមិនសូវចេញទេ ។ 

កសិករ នង ដេង បន្តថា បន្ទាប់ពីឈានចូលដល់ខែ ៥ ទៅជ័រច្បោះវា នឹងផ្តល់ជ័រច្រើនដូចធម្មតាវិញ ។ សព្វថ្ងៃប្រជាជនជនជាតិដើមភាគតិច អាចប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី ៣ ទៅ ៤ កាន ដែលក្នុងមួយកានមានចំណុះ ៣០ លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកគាត់មាន ។ ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា ២ យប់ ៣ ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ មុឺនរៀល ទៅដល់ ៨ មុឺនរៀលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ ។

 គួរបញ្ជាក់ថា ជនជនដើមភាគតិចកួយ បានចែកកេរមរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរកា ឱ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ ។ ចំពោះ វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយដងជ័រច្បោះពីដើមឈើទាល ដើមផ្ចឹក និងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជា ៦០ សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដង យកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់ ។ អត្ថប្រយោជន៍របស់ជ័រច្បោះ គេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិតឬក៏លាបទូកកុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន ។ ដោយសារតែជ័រច្បោះ មានភាពស្អិតយខ្លាំងអាចធ្វើឲ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀត ពេលសាងសង់ប្រាសាទផងដែរកាលពីសម័យដើម ។

នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារ នេះមានតំបន់ការពារធម្មជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះតែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក ។ សម្រាប់មុខរបរដងជ័រទឹកនេះដែរគឺជាមុខរបរមួយផ្តល់ប្រាក់ចំណូល បន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ជីវភាព ។ កន្លងមកមានពលរដ្ឋតាមសហគមន៍ជាច្រើន អះអាងថាដើមច្បោះរបស់គាត់រងការទន្រ្ទាន រំលោភបំផ្លាញ ប៉ះពាល់ទាំងជីវភាពពួកគាត់និងធនធានធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ