ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ជ្រើសរើស​យក​ថ្ងៃ​២៣ មិថុនា ​ប្រារ​ព្ធ​​ទិវា​អូ​ឡាំ​ពិ​ក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ត្រៀម​រៀបចំ «​ទិវា​អូ​ឡាំ​ពិ​ក​» នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​អន​ឡាញ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​លោក​…


រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ត្រៀម​រៀបចំ «​ទិវា​អូ​ឡាំ​ពិ​ក​» នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​អន​ឡាញ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ទិវា​អូ​ឡាំ​ពិ​ក គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​​លោក​​បណ្ឌិត ថោ​ង ខុន ប្រធាន NOCC​។ ជា​រៀង​រាល់​ឆ្នាំ អូ​ឡាំ​ពិ​ក​អន្តរជាតិ តែងតែ​ដាក់​ចេញ​ឲ្យ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក រៀបចំ​ទិវា​អូ​ឡាំ​ពិ​ក​ពិភពលោក នៅ​ក្នុង​ខែមិថុនា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ក្រើនរំឭក​នូវ​ចលនា​អូ​ឡាំ​ពិ​ក ដាស់​ស្មារតី​មនុស្សជាតិ​នៅ​លើ​ពិភពលោក ឲ្យ​បាន​ស្គាល់​ពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក គុណ​តម្លៃ​នៃ​ជីវិត និង​សកម្មភាព​កីឡា​។

នៅ​ក្នុង​ការ​រំឭក​គុណ​នៃ​ទិវា​អូ​ឡាំ​ពិ​ក​នេះ NOCC នឹង​ប្រារព្ធ​ពិធី​ដ៏​ពិសេស​មួយ នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែល​មិន​អាច​ប្រមូលផ្តុំ​គ្នា​បាន ហើយ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ក៏​ធ្លាប់​បាន​ណែនាំ​ឲ្យ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ឲ្យ​ធ្វើ​ដូច​ៗ​គ្នា ដូច​ជា​ការ​រួបរួម​គ្នា​ហាត់ប្រាណ ដើម្បី​ឈ្នះ​ជំងឺ​កូ​វី​ដ​-១៩​។ ដូច្នេះ មាន​ន័យ​ថា ទិវា​អូ​ឡាំ​ពិ​ក​នេះ នឹង​បំផុស​ឲ្យ​កីឡាករ កីឡាការិនី បាន​រស់នៅ​ដោយ​សកម្ម ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា ក្នុង​បរិប​ថ​ថ្មី ដែល​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ល្អ​ប្រសើរ​ក្នុង​សង្គម ដូច​កាលពី​ពេល​មុន​បាន​។ «​ដូច្នេះ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នឹង​ប្រមែ​ល​ប្រមូល អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ធ្លាប់​បាន​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នឹង​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី «​ទិវា​អូ​ឡាំ​ពិ​ក​» ដើម្បី​ណែនាំ​អំពី​របៀបរបប​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ ជូន​ដល់​ប្រជាពលរដ្ឋ យុវជន​នានា ឲ្យ​យល់​ដឹង និង​ចូលរួម​ប្រកបដោយ​សុខភាព​។ អ៊ីចឹង យើង​នឹង​រួម​គ្នា​ហាត់ប្រាណ​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ទទួល​បាន​នូវ​ឱកាស​ផ្លាស់​ប្តូរ​អារម្មណ៍​ជាមួយ​គ្នា​រវាង​ប្រជាជន យុវជន និង​កីឡាករ កីឡាការិនី​អូ​ឡាំ​ពិ​ក នៅ​ក្នុង​សង្គម​របស់​យើង ដើម្បី​បញ្ជ្រាប​អំពី​គុណ​តម្លៃ អត្ថប្រយោជន៍​អូ​ឡាំ​ពិ​ក សម្រាប់​វិស័យ​អប់រំ​កាយ និង​កីឡា​របស់​យើង​»​។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​​លោក​ វ៉ា​ត់ ចំរើន​។

សូម​បញ្ជាក់​ថា តាម​ការ​គ្រោងទុក នឹង​មាន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​សរុប​ចំនួន​១០០​នាក់ នឹង​ចូលរួម​ក្នុង​កម្មវិធី​នេះ ក្នុង​នោះ​មាន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល ទ្រី​យ៉ា​ត្លុង ទោចក្រយាន ហុ​ក​គី កាយសម្ព័ន្ធ ហែល​ទឹក អត្តពលកម្ម ខណៈ​ភ្ញៀវ​ប្រចាំ​កម្មវិធី គឺ​កីឡាការិនី ស៊ន សៀវ​ម៉ី និង​កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ