ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​កូនដើម​មៀន​កោះក្របី ប្រជាពលរដ្ឋ​នាំ​គ្នា​បណ្តុះ​លក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ការ​បណ្តុះ​កូនដើម​មៀន​កោះក្របី មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ វា​ទាមទារ​បទ​ពិសោធន៍ និង​ភាព​អត់ធ្មត់ ព្រោះ​ការ​បណ្តុះ​កូនដើម​មៀន​នេះ ប្រើ​រយៈពេល​ជិត​មួយ​ឆ្នាំ​ទើប​អាច​លក់​ជូន​អតិថិ​ជាន​បាន និង​ភាព​ស្មោះត្រង់​ថា

រាជធានី​ភ្នំពេញ ៖ ការ​បណ្តុះ​កូនដើម​មៀន​កោះក្របី មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ វា​ទាមទារ​បទ​ពិសោធន៍ និង​ភាព​អត់ធ្មត់ ព្រោះ​ការ​បណ្តុះ​កូនដើម​មៀន​នេះ ប្រើ​រយៈពេល​ជិត​មួយ​ឆ្នាំ​ទើប​អាច​លក់​ជូន​អតិថិ​ជាន​បាន និង​ភាព​ស្មោះត្រង់​ថា នេះ​ពិតជា​ពូជ​កូនដើម​មៀង​កោះក្របី ប្រភេទ​សូន្យ​ឌុ​ប ឬ​ជូ​ហ៊ុត សាច់​ក្រាស​ស្ងួន​គ្រាប់​តូច ។ នេះ​ជា​លើក​ឡើង​របស់​លោក​ហ៊ុន ចំណាន អាយុ​៣៥​ឆ្នាំ ម្ចាស់​កសិដ្ឋាន​បណ្តុះ​កូនដើម​មៀន នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក​ហ៊ុន ចំណាន បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឲ្យ​បាន​គ្រាប់ពូជ​កូនដើម​មៀន​ប្រភេទ​សូន្យ​ឌុ​ប ឬ​ជូ​ហ៊ុត គាត់​បាន​ដាំ​មៀន​ប្រភេទ​នេះ​តាំងពី​ជាង​១០​ឆ្នាំ​មុនត​ពី​ឪពុក​ម្តាយ​របស់​គាត់​មក​ម្ល៉េះ​។ ហើយ​មិន​ព្រួយបារម្ភ​ថា មិនមែន​គ្រាប់ពូជ​មៀន​សាច់​ក្រាស​ស្ងួន​គ្រាប់​តូច​ដែល​គេ​ហៅ​ថា សូន្យ​ឌុ​ប ឬ​ជូ​ហ៊ុត មៀន​កោះក្របី រសជាតិ​ឆ្ងុយ​ឆ្ងាញ់ ។ គាត់​មានបទពិសោធន៍​បណ្តុះ​កូនដើម​មៀន​កោះក្របី​បាន​យ៉ាង​ជោគជ័យ​រហូត​ដល់​បច្ចុប្បន្ន​ដោយសារ​ភាព​ស្មោះត្រង់ គឺ​អតិថិជន​ដែល​មក​ទិញ​ដើម​មៀន​របស់​គាត់​ៗ​តែងតែ​យក​ពូជ​មៀន​សាច់​ក្រាស់​គ្រាប់​តូច​ជូន​អតិថិជន​យក​ទៅ​ដាំ ពេល​បាន​ផល​ល្អ​ដូច​ការ​សន្យា កេ​រិ៍​ត្ត​ឈ្មោះ​របស់​ក៏​គាត់​ល្បី​ត​គ្នា​ពេញ​ភូមិ​កោះក្របី ។

លោក​ហ៊ិ​ន ចំណា បាន​បញ្ជាក់​ថា នៅ​ភូមិ​កោះក្របី​នេះ ក៏​មាន​អ្នកខ្លះ​លក់​ពូជ​ដើម​មៀន​មិន​មាន​ភាព​ស្មោះត្រង់​ផង​ដែរ យក​ពូជ​ដើម​មៀន​សាច់​ស្តើង​លក់​ឲ្យ​អតិថិជន​រួច​ប្រាប់​គេ​ថា ពូជ​មៀន​សាច់​ក្រាស់​ទៅ​វិញ ធ្វើ​បែប​នេះ​បាន​តែ​ម្តង​ទេ ។ រីឯ​គាត់​មិន​រកស៊ី​លក់​ឈ្មោះ​នោះ​ឡើយ ក្នុង​មួយ​ឆ្នាំ​គាត់​យក​ផ្លែ​មៀនពូជ​សាច់​ក្រាស់​គ្រាប់​តូច (​ពូជ​សូន្យ​ឌុ​ប ឬ​ជូ​ហ៊ុត​) មក​ប្រលេះ​យក​គ្រាប់​បណ្តុះ​ពូជ សាច់​ដាក់​ប្រអប់​យក​លក់​តាម​ផ្សារ​នានា​។ ការ​បណ្តុះ​ពូជ​កូនដើម​មៀន​ត្រូវ​ប្រើ​រយៈ​៥​ខែ​ទៅ​មួយ​ឆ្នាំ​អាច​លក់​ចេញ​បាន បច្ចុប្បន្ន​នៅ​ទីតាំង​របស់​គាត់​មានពូជ​ដើម​មៀន​កោះក្របី​រាប់​ពាន់​ដើម​សម្រាប់​លោក​ផង​ដែរ ។

លោក​បន្ត​ថា ពេល​អតិថិជន​ទិញ​ដើម​មៀន​របស់​គាត់​យក​ទៅ​ដាំ គាត់​តែងតែ​ច​ង្អុ​រ​បង្ហាញ​ពី​វិធី​ដាំ​ដុះ​ឲ្យ​បាន​ផល​ល្អ​ពិសេស​ទៅ​លើ​បញ្ហា​ដី ព្រោះ​ពូជ​មៀន​កោះក្របី​ដាំ​នៅ​ភូមិ​កោះក្របី​ទទួលផល​បាន​លឿន​ល្អ​វា​ជា​ប្រភេទ​ដីល្បាប់រ​រយៈពេល​បី​ឆ្នាំ​មាន​ផ្លែ​អាច​លក់​បាន​ហើយ ។

លោក​ចំណាន បាន​ឲ្យ​ដឹង​ទៀត​ថា ពូជ​ដើម​មៀន​កោះក្របី​ប្រភេទ​សាច់​ក្រាស់​គ្រាប់​តូច​ដែល​ហៅ​ថា​(​ពូជ​សូន្យ​ឌុ​ប ឬ​ជូ​ហ៊ុត​) គាត់​មួយ​ដើម​ដែល​កម្ពស់​៥​ទៅ​៧​តឹក​តម្លៃ​ជាង​១​ម៉ឺន​រៀល រីឯ​ដើម​មាន​កម្ពស់​១​ម៉ែ​ត្ត​លក់​តម្លៃ​ជាង​២​ម៉ឺន​រៀល ។ ដោយសារ​ខាងយើង​យល់​ពី​តម្រូវការ​និង​ទីផ្សារ​ច្បាស់លាស់ ទើប​ជម្រុញ​ចិត្ត​អោយ​យើង​ត្រូវ​តែ​បង្កើន​ការ​ដាំ​ដុះ​បន្ថែម​ទៀត​។

ហើយ​អ្វី​ដែល​កសិករ​ត្រូវ​គិត​ក្នុង​ការ​ដាំ​ដុះ​ដំណាំ ១-​តម្រូវការ​ទីផ្សារ ២-​តម្លៃ​និង​គុណភាព ៣-​ពូជ​(​មើល​តាម​តម្រូវការ​ទីផ្សារ​និង​ចំណូលចិត្ត​របស់​អតិថិជន​គោលដៅ​) (​ប្រភេទ​សាច់​ក្រាស​ឌុ​បលាយ​ជូ​ហុត​) ។ ចឹ​ង​ហើយ​ទើប​កំណើន​នៃ​ការ​បណ្ដុះ​កូន​មៀន​កោះក្របី​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្ដែ​នៅ​តែ​មិន​អាច​ផ្គត់​ផ្គង​តាម​តម្រូវការ​ជូន​អតិថិជន ។ មាន​កោះក្របី មិន​ប្រើ​គីមី​នោះ​ទេ គឺ​ផ្លែ​ធម្មជាតិ​ពិត​ៗ ក្នុង​មួយ​ឆ្នាំ​អាច​បេះ​បាន​ពីរ​ដង មាន​រសជាតិ​ឆ្ងុយ​ឆ្ងាញ់​ខ្លាំង​ណាស់ សម​ពិតជា​មៀន​ខ្មែរ​កោះក្របី​យ៉ាង​ពិតប្រាកដ​។

លោក​អ៊ុំ យូ សាន អាយុ​ជាង​៦០​ឆ្នាំ​រស់​ភូមិ​អន្លង់​ចិន ឃុំ​អន្លង់​ចិន ស្រុក​ស្អាង ខេត្តកណ្តាល ដែល​កំពុង​តែ​ដើរ​មើល​កូន​ដើ​មៀនបាន​ឆ្លៀត​និយាយ​ឲ្យ​ដឹង​ថា គ្រាប់ពូជ​មៀន ដែល​យក​មក​បណ្តុះ ទោះជា​ពូជ​អ្វី​ក៏​បាន អាច​ជា​ពូជ​ក្នុងស្រុក ឬ​ពូជ​ដទៃ​ទៀត​ក៏​បាន ពីព្រោះ​ប្រើ​ត្រឹមតែ​គល់​ត​ប៉ុណ្ណោះ តែ​គួរ​ជ្រើសរើស​គ្រាប់ ដែល​មក​ពី​ដើម ដែល​មានការ​លូតលាស់​ល្អ ថ្លោស​រឹង​មាំ ហើយ​មិន​មាន​រោគ គ្មាន​សត្វល្អិត​យាយី គួរ​ប្រើ​គ្រាប់​មៀន​ដែល ចាស់​ល្អ ពីព្រោះ​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​ជា​ធម្មតា​គ្រាប់​មៀន​មិន​មានការ​ផ្ញើខ្លួន​ទេ ដូច្នេះ ផ្លែ​ចាស់ ពេល​យក​មក​បក​សាច់​ចេញ​ហើយ គួរ​ប្រញាប់​ធ្វើការ​បណ្ដុះ​ជា​បន្ទាន់ បើសិនជា​រក្សា ទុក​យូរ នឹង​បាត់បង់​សារធាតុចិញ្ចឹម​នាំ​អោយ​ដុះ​មិនល្អ​។

ការ​សិក្សាការ​ទុកដាក់​គ្រាប់ពូជ​បានឱ្យ ឃើញ​ថា គ្រាប់​ដែល​ប្រឡេះ​ចេញពី​ផ្លែ​ហើយ បើ​ទុក​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាព​ទាប​ត្រឹម ១០​ថ្ងៃ គ្រាប់​មៀន នោះ​ដុះ​តិច​បំផុត ឬ​ស្ទើរតែ​មិន​ដុះ​សោះឡើយ វិធីសាស្ត្រ រក្សា​ទុក​គ្រាប់​មៀន បាន​យូរ គួរ​រក្សា​ទុក​ទាំង​ផ្លែ​ដោយ​ត្រាំ​ក្នុង​ទឹក​ថ្នាំ​ការពារ​រោគ ក្រុម​បេន​ណូ​មី​ល​កំហាប់ ០.០៥ ក្នុង ទឹក​១​លី​ត រយៈពេល​៥​នាទី ក៏​អាច​រក្សា​ទុក​យូរ ដល់​៣០​ថ្ងៃ ដែល​មាន​ភាគរយ​ដុះ ៨៥% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ