ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលហក់ឡើងខ្ពស់ជាងប្រាក់យន់ចិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ យន់ចិន ទិញចូលត្រឹមតែ ៦៣៧ រៀល ហើយលក់ចេញតែ ៦៤៣ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៦៣៨ រៀល និងលក់ចេញរហូតដល់ ៦៤៤ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀល ធៀបនឹងប្រាក់ប្រទេសផ្សេងៗទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៨ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៤៥ រៀល លក់ចេញ ៤៩៩៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៣៤ រៀល លក់ចេញ ៣១៦៥ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៥ រៀល លក់ចេញ ៣៧៤២ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៨ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៧៣ រៀល លក់ចេញ    ៣១០៣ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៧៩ រៀល ៕

                

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ