ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន​១៧​នាក់ និង​បិទ​ខ្ទប់​ទីតាំង​ជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក្នុងស្រុក​អន្លង់​វែង រយៈពេល​២​ថ្ងៃ​តែ​ប៉ុណ្ណោះ ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៧​នាក់​ក្នុង​សហ​គមន៍ និង​ត្រូវ​បាន​បិទ​ខ្ទប់​ទីតាំង​ជា​បន្តបន្ទាប់ ក្រោយ​ពី​បាន​រក​ឃើញ​មាន​

ខេត្តឧត្តរមានជ័យ ៖ ក្នុងស្រុក​អន្លង់​វែង រយៈពេល​២​ថ្ងៃ​តែ​ប៉ុណ្ណោះ ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៧​នាក់​ក្នុង​សហ​គមន៍ និង​ត្រូវ​បាន​បិទ​ខ្ទប់​ទីតាំង​ជា​បន្តបន្ទាប់ ក្រោយ​ពី​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​វិញ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​។

លោក​នៅ សំ​អន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុងស្រុក​អន្លង់​វែង គិត​ត្រឹម​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​១៤ រយៈពេល​២​ថ្ងៃនេះ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៧​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​ហើយ ។ ចំណែក​ទីតាំង​៨​កន្លែង​ក្នុងស្រុក​នេះ ក៏​ត្រូវ​បាន​បិទ​ខ្ទប់ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ដែល​មាន​ប្រុស​ស្រី​ជាង​៥០​នាក់ ក៏​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​ផ្ទះ ដើម្បី​យក​សំណាក និង​តាមដាន ព្រមទាំង​យាមកាម​ការពារ​បំផុត ។ លើស​ពី​នេះ​ក្រុម​គ្រូពេទ្យ​ក៏​ខិតខំ​ធ្វើការ​ចុះ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​ឱ្យ​ចូលខ្លួន​មក​ពិនិត្យ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​មួយ​នេះ ទាំងអស់​គ្នា​ផង​ដែរ​។

ទាក់ទិន​ករណី​ខាងលើ​នេះ នា​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ លោក ឃ្លោក ហួត ប្រធាន​សុខាភិបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ក្រុមការងារ​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​បាន​រក​ឃើញ​អ្នក​ឆ្លង​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៣៤​នាក់​ហើយ ក្នុង​នោះ​ពលករ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ចំនួន​១១៧​នាក់ និង​អ្នក​ដែល​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១៧​នាក់ ។

ហើយ​ក្រុម​អាជ្ញាធរ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ក៏​បាន​រៀបចំ​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៣​ទីតាំង ដោយ​ទីតាំង​ទី​១ គឺ​យក​ផ្ទះសំណាក់​ឧត្តមរ​ដ្ឋា និង​ទីតាំង​ទី​២ យក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​និង​ទីតាំង​ទី​៣ យក​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​កំពង់ ហើយ​ទីតាំង​ទាំង​៣​នេះ គឺ​នៅ​ខេត្ត​មាន​ចំនួន​២​ទីតាំង និង​នៅ​ស្រុក​អន្លង់​វែង មាន​១​ទីតាំង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ