ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​អ្នកគ្រូ​កីឡា «​យូ​ហ្កា​» ក្រមុំ​ធ្វើ​ឱ្យ​ផ្អើល​ពេញ​គេហទំព័រ​ចិន

8 ឆ្នាំ មុន

សម្រស់​គ្រូ​ក្រមុំ​ផ្នែក​កីឡា​ «​យូ​ហ្កា​» បាន​ធ្វើ​ឱ្យ​អ្នកលេង​អ៊ីន​ធើ​រ​ណេ​ត​នៅ​ចិន​ជា​ច្រើន​នាក់​ភ្ញាក់ផ្អើល​ពីមុខ​មាត់​ដ៏​ស្រស់​ស្អាត​របស់​នាង​យ៉ាង​ខ្លាំង ។ នារី​ដែល​មាន​សក់​វែង​អន្លាយ ដងខ្លួន​ស្រ​ឡូ​ន ស្បែក​ស វ័យ​២៣​ឆ្នាំ រូប​នេះ​ឈ្មោះ មី​យ៉ា

សម្រស់​គ្រូ​ក្រមុំ​ផ្នែក​កីឡា​ «​យូ​ហ្កា​» បាន​ធ្វើ​ឱ្យ​អ្នកលេង​អ៊ីន​ធើ​រ​ណេ​ត​នៅ​ចិន​ជា​ច្រើន​នាក់​ភ្ញាក់ផ្អើល​ពីមុខ​មាត់​ដ៏​ស្រស់​ស្អាត​របស់​នាង​យ៉ាង​ខ្លាំង ។ នារី​ដែល​មាន​សក់​វែង​អន្លាយ ដងខ្លួន​ស្រ​ឡូ​ន ស្បែក​ស វ័យ​២៣​ឆ្នាំ រូប​នេះ​ឈ្មោះ មី​យ៉ា រស់នៅ​ទីក្រុង​សៀង​ហៃ បច្ចុប្បន្ន​នាង​ជា​គ្រូបង្ហាត់​យូ​ហ្កា​នៅ​ទីតាំង​ហ្វឹកហាត់​កាយសម្ព័ន្ធ​មួយ​កន្លែង ។ រូបថត​ជា​ច្រើន​សន្លឹក​របស់​នាង​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​ចិន​«​វ៉េ​ប៊ូ​»​បាន​ទាក់ទាញ​អ្នកគាំទ្រ​ជិត​១ម៉ឺន​នាក់ ។ ម្នាក់​ក្នុង​ចំណោម​អ្នកគាំទ្រទាំងនោះ​បាន​សរសេរ​ថា​៖«​ខ្ញុំ​បាន​ជ្រើសរើស​កន្លែង​ហាត់ប្រាណ​ខុស​ហើយ ។ មិន​នឹក​ស្មានថា កន្លែង​នោះ​មាន​អ្នកគ្រូ​យូ​ហ្កា​ស្រស់​ស្អាត​បែប​នេះ​សោះ​» ៕