ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្តារ​ប្រឡាយ បឹងទំពុន ក្នុង​រាជធានី​ភ្នំពេញ សម្រេចបាន ៦០​ភាគរយ​ហើយ

1 ខែ មុន
  • Phnom Penh

​រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល បើទោះបី​រាជធានី​ភ្នំពេញ បាន និង​កំពុង​ប្រឈមមុខ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន…

​រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល បើទោះបី​រាជធានី​ភ្នំពេញ បាន និង​កំពុង​ប្រឈមមុខ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា ការជួសជុល​ផ្លូវ ការស្តារ​ប្រឡាយ លូ ការស្ថាបនា​លូ​ថ្មីៗ នៅតែ​បន្តធ្វើ​សកម្មភាព ដោយ​មិនមាន​ការអាក់ខាន​ឡើយ​។
​ជាក់ស្ដែង នៅ​ថ្ងៃទី​១៤ មិថុនា ក្រុមការងារ​របស់​រា​ជ​ធានី​ភ្នំពេញ បាន​អនុវត្តន៍​បន្ត ការស្តារ​ប្រឡាយ​បឹងទំពុន ដែលមាន​ប្រវែង​ជិត ៤​គីឡូម៉ែត្រ ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​។

លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៤ មិថុនា​ថា ដោយមាន​ការយកចិត្ត​ទុក្ខ​ដាក់ និង​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ ការស្តារ​ប្រព​ន្ធ័​បង្ហូរទឹក ជាពិសេស​ប្រឡាយ​មេ​នៅ​រាជធានី​ភ្នំពេញ ខណ​:​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ដែលមាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ជា​អ្នក​អនុវត្តន៍ បានធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​បឹងទំពន់ ដេ​ី​ម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​។

​លោក ដួង ចាន់​សារ៉ាត់ បាន​បន្តទៀតថា ប្រឡាយ​បឹងទំពន់ មាន​ប្រវែង ៣៧១០​ម៉ែត្រ​ទទឹង ៣០​ម៉ែត្រ ពី​ប្រឡាយ​ស្ទឹងមានជ័យ​ដល់​ស្ថានីយ​បូមទឹក​បឹងទំពុន ផ្លូវ​៣៧១​។ ប្រឡាយ​នេះ ចាប់ផ្តើម​ស្តារ កាលពី​ថ្ងៃទី​០៥ មេសា ហើយ​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្តារ​ប្រឡាយ​បឹងទំពន់ សម្រេចបាន ៦០​ភាគរយ​ហើយ ដែលមាន​ប្រវែង ២២០០​ម៉ែត្រ​។ ប្រឡាយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​១​ផ្នែក​ខ្លះ ក្នុង​ខណ្ឌចំការមន និង​ខណ្ឌ​៧​មករា​។

​លោក ដួង ចាន់​សារ៉ាត់ បាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ទៅតាម ទីតាំង ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម បានកំណត់ កុំ​បោះ​សំរាម ចូលក្នុង​ប្រឡាយទឹក នាំ​បិទបាំង​ផ្លូវទឹក មិនអាច​ហូរ​ដល់​ស្ថានីយ​បូមទឹក​៕​

Picture
Picture
Picture
Picture
Picture
Picture
Picture