ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សមត្ថកិច្ច ហាមឃាត់​អ្នកភូមិ ជួបជុំ​ផឹកស៊ី ក្នុងពេល​អនុវត្ត​វិធានការ​រដ្ឋបាល នៅតាម​ឃុំ ដោយសារតែ​ឆ្លង​កូ​វីដ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្នុងពេល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​រាលដាល នៅតាម​មូលដ្ឋាន ក្នុង​ខេត្តសៀមរាប នាពេលនេះ នៅតែមាន​ក្រុម​អ្នក​ចូលចិត្ត ជួបជុំ​ផឹកស៊ី បន្ត​ស៊ីផឹក ដោយ​មិន​ខ្លាច​ឆ្លង​កូ​វីដ​ឡើយ​។…

ខេត្តសៀមរាប​៖ ក្នុងពេល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​រាលដាល នៅតាម​មូលដ្ឋាន ក្នុង​ខេត្តសៀមរាប នាពេលនេះ នៅតែមាន​ក្រុម​អ្នក​ចូលចិត្ត ជួបជុំ​ផឹកស៊ី បន្ត​ស៊ីផឹក ដោយ​មិន​ខ្លាច​ឆ្លង​កូ​វីដ​ឡើយ​។ អាជ្ញាធរ​សមត្ថកិច្ច បាន​អប់រំ ណែនាំ និង​ហាមឃាត់ មិន​ឲ្យ​ជួបជុំ​ទៀតឡើយ​។​

លោក ស៊ិន ចាន់ថុល អភិបាលស្រុក​ពួក បាន​បញ្ជាក់ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក បាន​ណែនាំ អប់រំ ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​បណ្តា​មូលដ្ឋាន ភូមិ ឃុំ ដែល​បាន​អនុវត្ត​ចាប់​រាត្រី​ថ្ងៃទី ១៣ និង​ថ្ងៃទី​១៤ មិថុនា នៅ​ឃុំ​ត្រី​ញ័រ ឃុំ​រើ​ល ឃុំ​សំរោង​យា​។ អាជ្ញាធរ​សមត្ថកិច្ច​យើង អប់រំ​ណែនាំ​ដល់​បងប្អូន កុំ​ឲ្យ​មានការ​ជួបជុំ ប្រមូល​ផ្តុំគ្នា ផឹកស៊ី​។

​លោក ក៏បាន​គូសបញ្ជាក់ថា យើង​គ្រប់គ្នា ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​កុំ ៣​ការពារ និង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ ម្យ៉ាងទៀត បុគ្គល​ទាំងឡាយណា ល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ទទួល​ការផ្តន្ទាទោស​ពិន័យ​អន្តរការណ៍ ឬ​ដាក់ពន្ធនាគារ ដោយ​អនុលោម​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

​យោងតាម​អនុក្រឹត្យ ស្ដីពី កាតព្វកិច្ច​ពាក់​ម៉ាស់ តាម​មាត្រា ១៩ ចែងថា បុគ្គល ដែល​មិន​ពាក់​ម៉ាស់ នៅ​កន្លែង​ចាំបាច់ ដែល​ក្រសួងសុខាភិបាល បាន​ណែនាំ នឹងត្រូវ​រង​ការផាកពិន័យ​ពី ២០ ម៉ឺន​រៀល ទៅ ១​លាន​រៀល ប្រសិនបើ​បុគ្គល​នោះ មិន​ធ្វើតាម​ការព្រមាន លើក​ទី​១ ។ ចំណែក​អ្នករៀបចំ​កម្មវិធី​អ្វីមួយ ដែល​មិន​គោរព​ទៅតាម​គោលការណ៍​គម្លាត​សង្គម ត្រូវ​រង​ការផាកពិន័យ​ពី ១​លាន ទៅ​៥​លាន​រៀល ក្នុងករណី​មិន​ធ្វើតាម​ការព្រមាន លើក​ទី​១៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ