ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ម្នាក់​សាក​ឡាន ភ្លាត់ស្នៀត​បោះពួយ​ទៅ​បុក​បង្គោល​ភ្លើង​បាក់​រាប​ដល់​ដី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​១​ដើម​បាន​បាក់​រាប​ដល់​ដី និង​ប្រអប់​តេ​ឡេ​ម៉ែ​តរបស់​រដ្ឋ​ករ​ទឹក​ចំនួន​១ បាន​រង​ការ​ខូចខាត​ផង​ដែរ ដោយសារ​តែ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​បើក​សាក​រថយន្ត​ម៉ាក LEXUS-450 មួយ​គ្រឿង​របស់​ភ្ញៀវ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤​វាក់​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​បួង​ចង្កូត​គេច​ឡើង​ទៅ​លើ​ខឿន​ផ្លូវ​ទៅ​បុក​ពេញទំហឹង សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​។ ករណី​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​១​ដើម​បាន​បាក់​រាប​ដល់​ដី និង​ប្រអប់​តេ​ឡេ​ម៉ែ​តរបស់​រដ្ឋ​ករ​ទឹក​ចំនួន​១ បាន​រង​ការ​ខូចខាត​ផង​ដែរ ដោយសារ​តែ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​បើក​សាក​រថយន្ត​ម៉ាក LEXUS-450 មួយ​គ្រឿង​របស់​ភ្ញៀវ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤​វាក់​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​បួង​ចង្កូត​គេច​ឡើង​ទៅ​លើ​ខឿន​ផ្លូវ​ទៅ​បុក​ពេញទំហឹង សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ R៦ កែង​នឹង​ផ្លូវ​R៨ ក្នុង​តំបន់​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក Lexus-450 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៧៩៩៧ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់ បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​លេខ R៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៤ បុរស​ជា​អ្នកបើកបរ​ក៏​បាន​បួង​ចង្កូត​បត់​ឆ្វេង​ក្នុង​បំណង​ទៅ​តាម​ផ្លូវ R៨​វិញ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មក​ពីមុខ​វាក់​ទើប​បើក​ឡើង​ទៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​រាប​ដល់​ដី​និង​បង្ក​ឱ្យ​ប្រអប់​តេ​ឡេ​ម៉ែ​តរបស់​រដ្ឋ​ករ​ទឹក​មួយទៀត​រង​ការ​ខូចខាត​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រថយន្ត​ម៉ាក LEXUS-450 ដែល​បើកបរ​ដោយ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​បើក​សាក​ឡាន​របស់​ភ្ញៀវ​ទៅ​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​រាប​ដល់​ដី និង​ប្រអប់​តេ​ឡេ​ម៉ែត្រ​របស់​រដ្ឋាករទឹក ១​ទៀត​រង​ការ​ខូចខាត​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​រថយន្ត​បង្ក​ក៏​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ផង​ដែរ តែ​សំណាងល្អ​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​សន្តិសុខ​យាម​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ក៏​បាន​ឃាត់​បុរស​ជាង​ជួសជុល​ជា​អ្នកបើកបរ រួម​ទាំង​រថយន្ត​ម៉ាក LEXUS-450 បាន​នៅ​នឹង​កន្លែង​ភ្លាម​ៗ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​។​ដោយសារ​តែ​បង្គោល​ភ្លើង​១​ដើម​ដែល​បាក់​រាប​ដល់​ដី និង​ប្រអប់​តេ​ឡេ​ម៉ែត្រ​១​ដែល​រង​ការ​ខូចខាត​លើ​ជា​របស់​ក្រុមហ៊ុន​ឯកជន ក៏​បាន​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ