ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ដំរី​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ទស្សន៍​ទាយ​ថា «​បារាំង​» គឺជា​អ្នក​ឈ្នះ​នៅ​យប់​នេះ

2 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ក្រុម​មាន់គក​បារាំង នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ នៅ​យប់​នេះ វេលា​ម៉ោង​២:០០​រំលង​អា​ធ្រា​ត្រ (​ម៉ោង​

អា​ល្លឺ​ម៉​ង់ ៖ ក្រុម​មាន់គក​បារាំង នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ នៅ​យប់​នេះ វេលា​ម៉ោង​២:០០​រំលង​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពូ​ល F ដែល​ជា​ពូ​លម​រណៈ​ក្នុង​ព្រឹត្តិការណ៍ Euro 2020​។

នៅ​មុន​ការ​ប្រកួត​ដ៏​ធំ​នេះ​កើតឡើង សួនសត្វ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​យក​សត្វ​ដំរី​របស់​ខ្លួន ធ្វើការ​ទស្សន៍​ទាយ​រក​អ្នក​ឈ្នះ​សម្រាប់​ជំនួប​មួយ​នេះ តាម​រយៈ​ការ​ចាប់​យក​ទង់ជាតិ​នៃ​ប្រទេស​ទាំង​២​។ ជា​លទ្ធផល​អ្នកគាំទ្រ​អា​ល្លឺ​ម៉​ង់​បាន​ត្រឹម​ខកចិត្ត បន្ទាប់​ពី​សត្វ​ដំរី​នោះ បាន​ចាប់​យក​ទង់ជាតិ​ប្រទេស​បារាំង ដែល​បង្ហាញ​ថា «​បារាំង​» គឺជា​អ្នក​ឈ្នះ​ទៅ​វិញ​។

បើ​ទោះបីជា​សត្វ​ដំរី​នោះ ចាប់​យក​ទង់ជាតិ​បារាំង​យ៉ាងណា​ក៏​ដោយ​។ ប៉ុន្តែ​អ្នកគាំទ្រ​អា​ល្លឺ​ម៉​ង់​ម្នាក់​នៅ​តែ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​របស់​ខ្លួន​នឹង​ឈ្នះ​សម្រាប់​ការ​ប្រកួត​នេះ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​តែ​មួយ ក្នុង​ពូ​ល F ដដែល ហុង​គ្រី​ក៏​នឹង​ត្រូវ​ប៉ះ​ព័រ​ទុ​យ​ហ្គា​ល់​ផង​ដែរ ដែល​នឹង​លេង​ណោ​វេលា​ម៉ោង ១១:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ