ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទាហាន​ម្នាក់​ជួល​អ្នកស្រុក​ឱ្យកា.ប់​ឆ្ការព្រៃ​យក​ភ្នំ​ពោន

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ បុរស​២​នាក់​ម្នាក់​ឈ្មោះ អេ​ង ឃុ​យ អាយុ​៤៩​ឆាំ្ន និង​ម្នាក់​ទៀត​ឈ្មោះ សូរ ផល អាយុ​៤៨​ឆាំ្ន…

ខេត្ត​កែប ៖ បុរស​២​នាក់​ម្នាក់​ឈ្មោះ អេ​ង ឃុ​យ អាយុ​៤៩​ឆាំ្ន និង​ម្នាក់​ទៀត​ឈ្មោះ សូរ ផល អាយុ​៤៨​ឆាំ្ន នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​ចាប់​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្តកំពត កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៦ ខែមិថុនា ឆាំ្ន​២០២១​កន្លង​មកនេះ ទាក់ទិន​រឿង​ឈូស​ឆាយដី​ភ្នំ​តាំងពី​ជើងភ្នំ​ពោន​ឡើង​ចង់​ដល់​កំពូល​ទៅ​ហើយ ដោយ​អត់​ខ្លាច​ការ​ព្រមាន​ពី​សមត្ថកិច្ច​ឡើយ ។

លោក​វរសេនីយ៍ត្រី ង៉ែត ទូច ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កែប បាន​ប្រាប់​ឱ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​ថា ពលរដ្ឋ​ចំនួន​១៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ក្នុង​នោះ​មាន​ត្រាក់ទ័រ មួយ​គ្រឿង​ផង ពាក់ព័ន្ធ​នឹង​ការ​ឈួ​ស​ឆាយ​និង​កាប់​ស្ការ​ដី​ព្រៃ​នៅ​តួ​ភ្នំ​ពោន​ក្នុងស្រុក​ដំណាក់​ចង្អើរ ។ លោក ង៉ែត ទូច បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ទៅ​កាប់​ព្រៃ​លើ​ភ្នំ​ពោន​នេះ​ក៏​មាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​ឆ្ការ​ម្នាក់​ចូលរួម​ផង​ដែរ ។

លោក​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​នគរបាល​ក៏​បាន​សួរនាំ​អ្នក​ពាក់ព័ន្ធ​ឃើញ​ថា​មនុស្ស​ចំនួន​១៧​នាក់ ជា​អ្នក​សុ​ី​ឈ្នួល​កាប់​ឆ្ការព្រៃ​ឱ្យ​គេ ត្រូវ​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែកឯ​មនុស្ស​២​នាក់​ទៀត នគរបាល​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ព្រោះ​ជា​មេការ​ធំ ។ ក្រោយ​បន្តិច​មក​ឈ្មោះ​២​នាក់​នេះ​ត្រូវ​បាន​រួចខ្លួន​ពី​បទចោទប្រកាន់ ហើយ​រលាស់​ខ្លួន​យ៉ាង​ស្អា​តទៅ​ផ្ទះ​វិញ ដែល​មាន​លោក សា​រឿ​ន ជា​មេទាហាន​ម្នាក់​នៅ​ពីក្រោយ ។ ចំណែក​គ្រឿងចក្រ​ឈូស​ឆាយ​១​គ្រឿង​នេះ ក៏​បាន​របូតរលូត​ទៅ​តាម​នឹង​ដែរ ។

លោក វ​ង្យ សុផល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា​ថា មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់​អ្នក​រុករាន​ដី នៅ​ភ្នំ​ពោន​នេះ អាជ្ញាធរ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ជួន​ដំណឹង​ជា​ផ្លូវការ របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​កែប​ជា​ច្រើន​ដង​រួច​មក​ហើយ ឱ្យ​អ្នក​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ភ្នំ​នោះ ផ្អាក​ធ្វើ​សកម្មភាព ។ ប៉ុន្តែ​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ហាក់ដូច​មិន​មាន​ប្រសិទ្ធភាព ទើប​មានការ​ឃាត់ខ្លួន

តាម​បុរស​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ក៏​ដូច​ប្រជាជន​ទាំង​១៧​នាក់ និយាយ​ថា ពួក​គេ​ស៊ីឈ្នួល​ឱ្យឈ្មោះ សា​រឿ​ន ជា​មេទាហាន​ម្នាក់ នៅ​ក្រសួង​ការពារជាតិ ។ ពួក​គេ​ប្រាប់​កោះសន្តិភាព​ថា លោក សា​រឿ​ន មាន​ដី​នៅ​ជិត​ជើងភ្នំ​ពោន​នេះ​ដែរ ម្ល៉ោះហើយ​ក៏​បាន​ជួល​អ្នក​ភូមិ​ឱ្យ​ជួយ​កាប់​ឆ្ការព្រៃ​នៅ​តួ​ភ្នំ​នេះ ចោល​ទាំងអស់ ដើម្បី​វាតទី​យក​ភ្នំ​ទាំងមូល​តែ​ម្តង ។ ឯ​អ្នកស្រុក​ជា​អ្នកស៊ីឈ្នួល​គេ​ទេ ព្រោះ​គាត់​អាង​សក្តិ​ធ្ងន់​ស្មា ។

ម្សិលមិញ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​លោក​សា​រឿ​ន ។ ដរាបណា​សុំ​ការ​បំភ្លឺ​បាន​យើង​នឹង​ចុះ​ផ្សាយ​បន្ត​ទៀត ​ ។

អត្ថបទសរសេរ ដោយ