ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​អាហារ​ចល័ត​តាមរថ​យន្ត​ក៏​ប្រើប្រាស់​ឧបករណ៍​ដែល​ទិញ​តាម​អន​ឡាញ​ពី​ចិន​ដែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿងនិទាន​មួយសម្រាប់​អត្ថបទ​នេះ ដោយ​តួអង្គ​មាន​នារី​ម្នាក់ឈរ​នៅ​តាម​ផ្លូវ​ក្រោម​កំ​ដៅ​ថ្ងៃ​នា​ពេល​សា​យ័ន ហើយ​ក៏​ជួប​​ប្អូនប្រុស​ម្នាក់​ជា​អ្នកលក់​ម្ហូបអាហារ ទឹក​ផ្លែ​ឈើ

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿងនិទាន​មួយសម្រាប់​អត្ថបទ​នេះ ដោយ​តួអង្គ​មាន​នារី​ម្នាក់ឈរ​នៅ​តាម​ផ្លូវ​ក្រោម​កំ​ដៅ​ថ្ងៃ​នា​ពេល​សា​យ័ន ហើយ​ក៏​ជួប​​ប្អូនប្រុស​ម្នាក់​ជា​អ្នកលក់​ម្ហូបអាហារ ទឹក​ផ្លែ​ឈើ និង​កំពុង​​បក់​​ដៃ​ពី​​ចម្ងាយហៅ​អតិថិជន​។ នារី​នោះ​ក៏​ឱ្យ​​ប្អូនប្រុស​ម្នាក់​នោះ​ជួយ​ធ្វើ​ទឹក​ផ្លែ​ប៉ោម​មួយ​កែវ សម្រាប់​បំបាត់​ភាព​ស្រេកទឹក ។

ប្អូនប្រុស​នេះ​ពូកែ​ណាស់ បា​នប​ម្លែ​ង​រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច​ទៅ​ជា​រថយន្ត​ dinner ហើយ​បាន​បំពាក់​នូវ​ឧ​បករ​ណ៍ជា​ច្រើន ​ដូច​ជា ម៉ាស៊ីន​ចិត​ផ្លែ​ឈើ ​ម៉ាស៊ីន​ចិត​ដំឡូង​បារាំង ម៉ាស៊ី​ន​កៀប​ផ្លែ​ឈើ និងទូ​រក្សា​កំ​ដៅ ។ល​។ វា​ខុស​ពី​ការ​លក់​ដែល​ធ្វើ​ដោយ​ដៃ​តាម​ផ្លូវ​ដែល​គ្មាន​អនាម័យ​ល្អ​នោះ  ដោយ​មុខម្ហូប​របស់​គាត់​គ្រប់​ប្រភេទ​ដែល​ដាក់​លក់ ​គឺ​ស្អាត​ និង​មាន​អនាម័យ​​ក្នុង​ពេល​ពិសាទឹក​ផ្លែ​ប៉ោម​ដាក់​ទឹកកក ​នារី​បាន​សួរ​ទៅ​ប្អូនប្រុស​នោះ​ថា ​ប្រុស​សង្ហាទឹក​ផ្លែ​ឈើ​ដែល​អ្នក​កំពុង​ធ្វើ​ឆ្ងាញ់​ណាស់ ហេតុ​អ្វី​បាន​ជា​អត់​សូវ​មាន​ភ្ញៀវអញ្ជើញ​មក?  ប្អូនប្រុស​ក៏​ងក់ក្បាល​ដោយ​មានការ​គួរសម​ថា បងស្រី ឥឡូវនេះ​មិន​មាន​មនុស្ស​ច្រើន​ទេ ចាំ​កន្លះ​ម៉ោង​ទៀត ខ្ញុំ​នឹង​រវល់​ហើយ បន្តិច​ទៀត​មិត្ត​ស្រី​របស់ខ្ញុំ​ក៏​នឹង​មក​ជួយ​ការងារ​របស់ខ្ញុំ​ដែរ ។ ឆ្លង​តាម​ការ​សន្ទនា ​ទើបបាន​ដឹង​ថា ​ប្អូនប្រុស​នេះ ឈ្មោះ​ អា​ហាវ គឺជា​អ្នក​បើក​រថថយន្ត​លក់​អាហារ ទឹក​ផ្លែ​ឈើ ហើយ​នេះ​ជា​​រថយន្ត​ទី​៣របស់​គាត់ រាល់​អាជីវកម្ម​ថ្មី​នៃ​​រថយន្ត​លក់​អាហារ​ទឹក​ផ្លែ​ឈើ​នេះ គាត់​ត្រូវ​រត់​ដោយ​ផ្ទាល់​ខ្លូ​ន​រហូត​ដល់​មានការ​ទទួលស្គាល់​ពី​អតិថិជន ​ទើប​ទុកចិត្ត​ឱ្យ​បុគ្គលិក​លក់​បន្ត ។

នៅ​ពេល​ដែល​និយាយ​មក​ដល់​ការ​គ្រប់គ្រង​អាជីវកម្ម អា​ហាវ​បាន​និយាយ​ថា «​អតិថិជន​របស់​យើង​សុទ្ធតែ​ជា​យុវជន​វ័យក្មេង ពួក​គេ​មាន​ឆន្ទៈ​ចំណាយ​ប្រាក់​លើ​របស់​ឆ្ងាញ់ ស្អាត និង​មាន​អនាម័យ ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រើប្រាស់​សម្ភារស្តង់ដា ដើម្បី​ជំនួស​ប្រតិបត្តិការ​ដោយ​ដៃ​» ។ 

នារី​នោះ​បាន​សង្កេត​ឃើញ​ថា ឧបករណ៍​ទាំងអស់​គឺជា​ម៉ាក​យីហោ​របស់​ចិន​ហើយ​និយាយ​ថា «​មាន​គេ​និយាយ​ថា​ ទំនិញ​របស់​ចិន​មិនល្អ​ទេ ហេ​តុ​អ្វី​របស់​ប្អូនប្រុស​ជ្រើស​យក​របស់​ប្រទេស​ចិន​ទាំងអស់?​» អា​ហាវ ​និយាយ​ដោយ​យកចិត្តទុកដាក់​ថា «មិនមែន​ដូច្នេះ​ទេ ទំនិញ​ដែល​​ខ្ញុំ​បាន​ទិញ​ពិតជា​មានគុណភាពល្អ គ្រឿង​នៅ​ក្នុង​រថយន្ត​បរិភោគ​អាហារ​ទាំង​បី​របស់ខ្ញុំ​នេះ​ គឺ​ទិញ​តាម​គេហរ​ទំព័រ​ទាំងអស់» ​។ នារី​នោះ «​ហេ​! ចេះ​ទិញ​ទំនិញ​តាម​អន​ឡាញ​ចិន​ទៀត! អ្នកមាន​សមត្ថភាព​ណាស់​!» ។ គាត់​ខ្មាស​អៀន​ហើយ​និយាយ​ថា​ «ធម្មតា​ទេ ​ព្រោះថា​មិត្ត​ស្រី​របស់ខ្ញុំ​ គឺជា​អ្នកលក់​ទំនិញ​តាម​វ៉េប​សាយ www.loda.com.kh  វា​ជា​ការ​ងាយស្រួល​ណាស់​» ។

អា​ហាវ ​ឈ្មោះ​ពេញ ​គឺ​ឈ្មោះ​ លី​ន តុង​ហាវ ​ដំបូងគាត់​ធ្វើការ​ជា​អ្នកបកប្រែ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ ​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​សុំ​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​គាត់​នោះ  ឪពុក​ម្តាយ​របស់​មិត្ត​ស្ត្រី​នេះ​ បាន​ត្អូញត្អែរ​ថា​ គាត់​ជា​ជន​ក្រីក្រ​មិន​យល់​ស្រប​ទេ ។ ប៉ុន្តែ​មិត្ត​ស្រី​នៅ​តែ​ស្មោះ​ចំពោះ​គាត់ ​ដូច្នេះ​ដើម្បី​ធ្វើ​ឱ្យ​​ឪពុក​ម្តាយ​របស់​មិត្ត​ស្រី​ពេញចិត្ត​ឱ្យ​​ពួក​គេ​បាន​រៀប​ការ​ជាមួយ​គ្នា ​ពួក​គេ​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​លក់​អាហារ​បរិភោគ​នៅ​លើ​រថយន្ត ។

អា​ហាវ ​និយាយ «ឆ្នាំ​ក្រោយ​យើង​មាន​បំណង​លក់អាហារ​តាម​រថយន្ត​ទាំងនេះ រួច​ហើយ​រៀបចំ​បើកហាង​មួយទិញ​ទំនិញ​ពី​អ៊ីនធើរណេត លក់ទំនិញ​នៅ​ក្នុង​ហាង​ហើយ​លក់​តាម​អ៊ីន​ធើរណេត​ (Facebook) ផង​ដែរ ពួក​យើង​គឺ​មិនបាច់​រត់​នៅ​ខាងក្រៅ​ជា​រៀងរាល់ថ្ងៃ​ទៀត​ទេ» ​។

នារី​ម្នាក់​នោះ​ ក៏​បាន​អបអរសាទរ​ចំពោះ​ប្អូនប្រុស​នេះ គាត់​បាន​ខិតខំ​ថែម​ទាំង​បាន​ធ្វើ​អាជីវកម្ម​តាម​ភាព​ទាន់សម័យ​ដោយ ទិញ​លក់ទំនិញ​តាម​វ៉េប​​សាយ www.​loda.​com.kh ។ ដូចនេះ វ៉េប​សាយ www.loda.com.kh ប្រាកដជា​អាច​ត្បាញ​សំណាញ់​ស្នេហា​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ហើយ  ។

សូម​ជូនពរ​ឱ្យ​អ្នក​ស្រឡាញ់​គ្នា​រហូត​ដល់​ថ្ងៃ​អាច​រៀប​ការ​ជាមួយ​គ្នា ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ និង​មាន​សុភមង្គល ៕