ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​រដ្ឋ​ទាំង​២៥​បាន​ចូល​លក់ដូរ​ឡើង​វិញ​ហើ​យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​១៥ មិថុនា​ នេះ​ជា​ថ្ងៃ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​អោយ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​១៥ មិថុនា​ នេះ​ជា​ថ្ងៃ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​អោយ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ ជា​ប្រក្រតី​ឡើង​វិញ​ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​បិទ​ខ្ទប់​មិន​ឱ្យ​ដំណើរការ ចាប់តាំងពី​អំឡុង​ខែ មេ​សា​ឆ្នាំ​២០២១ កន្លង​មក និង​បាន​បើក​ឡើង​វិញ​ក្នុង​កម្រិត​ត្រឹមតែ​លក់​គ្រឿង​ហូប​ចុក បន្លែ ត្រី​សាច់​កាលពី​ថ្ងៃ​ទី​២៤ ឧសភា​កន្លង​ទៅ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​១៥ មិថុនា​នេះ​តទៅ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​បើក​ឱ្យ​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ​ជា​ធម្មតា​ឡើង​វិញ​ទាំងអស់​។

ជាក់ស្តែង​នៅ​ព្រឹក​នេះ​មាន​ជីវ​ករ​ប្រមាណ​៧០​ភាគរយ​ប៉ុណ្ណោះ​បាន​ចូល​មក​លក់ដូរ​វិញ ដោយសារ​ថា សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី បាន​ចេញ​នៅ​ពេល​យប់ អាជីវករ​មួយ​ចំនួន​បានដឹង​និង​មួយ​ចំនួន​ទៀត មិន​ទាន់​បានដឹង​នូវឡើយ ប៉ុន្តែ​ចំពោះ​អាជីវ​ករ​​ដែល​លក់​គ្រឿង​ហូប​ចុក បន្លែ ត្រី​សាច់​បាន​មក​លក់​ពេញ​១០០​ភាគរយ​។

ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​១៥ មិថុនា​នេះ ឃើញ​ថា នៅ​តាម​បណ្តាល​ផ្សារ​រដ្ឋ​នានា​នៅ​ក្នុង​រាជធានី​បាន​ដំណើរការ​ជា​ធម្មតា ជាមួយ​និង​ការ​អនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​និង​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព ពាក់​ម៉ាស​, ការ​រក្សា​គម្លាត​សុវត្ថិភាព​, ការ​ធ្វើ​អនាម័យ​សម្លាប់​មេរោគ​, ការ​វាស់​កម្ដៅ​, ការ​ស្កេ​ន QR Code​ជាដើម ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ។

លោក ចំ​រើ​ន សុខ​លី​ម ប្រធាន​ផ្សារ​ទួល​ទំពូង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មិថុនា​នេះ​ថា ផ្សារ​ទួល​ទំពូង​ចាប់​ផ្តើ​ម​បើ​ក​លក់​នៅ​ព្រឹក​នេះ បាន​គោរព​តាម​វិធាន​សុខាភិបាល​និង​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ច្រកចេញ ចូល​ផ្សារ​ចំនួន​១០​ត្រូវ​បាន​បើ​ក​ទ្វារ​សំរាប់​អាជីវករ​បាន​លក់ដូរ​ជា​ធម្មតា​ឡើង​វិញ ដោយនៅ​តាម​ច្រក​ចេញចូល​លោក បាន​ចាត់ចែង​ឱ្យ​មាន​កម្លាំង​សន្តិសុខ​ជួយ​សម្រួល ដោយ​ការ​បាញ់​កម្តៅ លាង​អាល់កុល​និង​ធ្វើ​ការ​ស្កេ​ន​QR​កូដ​ផង​ដែរ មុន​នឹង​អនុញ្ញាតឱ្យ​អាជីវករ​ចូល​ទិញ​លក់​នៅ​ក្នុង​ផ្សារ​។ ចំណែក​បងប្អូន​អាជីវករ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នា​ជាមួយ​និង​ការ​ដាក់​ដប​អាកុល​សំរាប់​ភ្ញៀវ​បាន​បាញ់​សម្លាប់​មេរោគ​នៅ​គ្រប់​តូប​ផង​ដែរ​។

លោក​បន្ត​ថា សម្រាប់​ថ្ងៃ​ទី​១៥ មិថុនា​នេះ មាន​អាជីវករ​មក​លក់ដូរ​បាន​ប្រមាណ ៧០​ភាគរយ​ប៉ុណ្ណោះ ដោយសារ​ថា សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​បាន​ចេញ​នៅ​ពេល​យប់ អាជីវករ​មួយ​ចំនួន​បានដឹង​និង​មួយ​ចំនួន​ទៀត​មិន​ទាន់​បានដឹង​នូវឡើយ ។​ប៉ុន្តែ​ចំពោះ​អាជីវករ​ខាង​លក់​គ្រឿង​ហូប​ចុក បន្លែ ត្រី​សាច់​បាន​មក​លក់​ពេញ​១០០​ភាគរយ​។

លោក ឯក និមល ប្រធាន​គណៈកម្មការ​ផ្សា​របឹង​កេងកង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា​នេះ​ដែរ​ថា ចំពោះ​អាជីវករ​មក​បើក​តូប​លក់ដូរ​នា​ថ្ងៃ​បើក​ផ្សារ​ទូលំទូលាយ​ពេល​នេះ បាន​ប្រមាណ​៧០​ភាគរយ​ប៉ុណ្ណោះ ។ លោក និមល បន្ត​ថា ផ្សារ​បាន​បើក​ច្រក​ចេញចូល ៥​ច្រក ក្នុង​ច្រក​នីមួយ​ៗ មាន​ដាក់​ម៉ាស៊ីន​វាស់​កំ​ដៅ និង​ស្កេ​ន QR code​ពិសេស​ស្លាក ៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ ។​ដោយឡែក​ចំពោះ​អាជីវករ ដែល​មិន​ទាន់​បាន​បើក​លក់ដូរ គឺ​គាត់​មក​បើក​តូប ដើម្បី​បោសសំអាត និង​រៀបចំ​អី​​វ៉ា​ន់ ដើម្បី​លក់​នា​ថ្ងៃ​បន្ទាប់ ។ ​ក្នុង​នាម​អាជីវករ​ផ្សារ ក៏​ដូច​អតិថិជន លោក​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ពិសេស​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ដែល​បាន​អនុញ្ញាត​អោយ​បើក​ដំណើរការ​លក់ដូរ​ផ្សារ​ទាំង​២៥​ឡើង​វិញ ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ធំ​ថ្មី លោកស្រី​ប៉ុន ដា​នី បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានយកចិត្តទុកដាក់​ណាស់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩ ដោយ​កន្លង​មកនេះ​ផ្សារ​ទាំង​២៥​នៅ​ក្នុង​រាជធានី​ត្រូវ​បាន​លោក​ឃួ​ង ស្រេង​ចែក​ម៉ាស អាកុល ម៉ាស៊ីន​វាស់​កំ​ដៅ​បាញ់​កំ​ដៅ​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩​នេះ​អោយ​បាន​។

លោកស្រី​បន្ត​ថា ៖​ក្នុង​ផ្សារ​ធំ​ថ្មី អាជីវករ​បាន​ពាក់​ម៉ាស់​គ្រប់ គ្នា​រួម​ទាំង​ការ​វ៉ា​ស់កំ​ដៅ​ពេល​ចេញចូល ផ្សារ​ដែល​មាន​៩​កន្លែង​,​ការ​ដាក់​QR Code​ រួម​ទាំង​ការ​ណែនាំ​បងប្អូន​ជាប់​ជា​ប្រចាំ ទាំង​អ្នកលក់​និង​អ្នក​ចេញចូល​ផ្សារ និង​មាន​កន្លែង​លាងដៃ មាន​សាប៊ូ​និង​ជែ​ល ផង​ដែរ​។ លោកស្រី​បញ្ជាក់​ថា ៖​ការ​បើក​ផ្សារ​ឡើង​វិញ​លើក​នេះ គណៈកម្មការ​ផ្សារ​បាន​យកចិត្តទុកដាក់​ខ្លាំង​ជាង​មុន​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​។

លោក គួ​ច ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារ​អំពៅ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​៖ ចំពោះ​នៅ​ផ្សារ​ច្បារ​អំពៅ បាន​បើ​ក​តូប​ប្រហែល ៤០​ភាគរយ និង​មាន​អតិថិជន ប្រហែល៣០​ភាគរយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ