ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ស្ត្រី​ខ្មែរ១រូប​ ដែល​ជួយ​ក្រុម​ជម្រើសជាតិ​ទោចក្រយាន​កម្ពុជា ទៅ​ហ្វឹកហាត់​នៅ​បារាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ស្ត្រី​ខ្មែរ​មួយ​រូប​នៅ​លើ​ទឹកដី​បារាំង ពេល​នេះ​ក្រុម​ជម្រើសជាតិ​កីឡា​

រាជធានីភ្នំពេញ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ស្ត្រី​ខ្មែរ​មួយ​រូប​នៅ​លើ​ទឹកដី​បារាំង ពេល​នេះ​ក្រុម​ជម្រើសជាតិ​កីឡា​ទោចក្រយាន​ចំនួន​៣​នាក់ អម​ដោយ​គ្រូ​ម្នាក់ ​ក្នុងនោះ​រួម​មាន ​១-កីឡាករ គឹ​ម ចាន់ធូ​ ២-កីឡាករសាន ណា​ម៉ា និង៣-កីឡាករ សាន ណា​ម៉ា​វ ​រីឯ​​គ្រូបង្វឹក​ម្នាក់ គឺ​លោក ខ្លូត ករណី បាន​ចាក​ចេញពី​មាតុភូមិ​កំណើត​ទៅ​ដល់​ប្រទេស​បារាំង​ហើយ បន្ទាប់​ពី​អ្នក​ទាំង​៤​បាន​ចាក​ចេញពី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ខែមិថុនា ឆ្នាំ​២០២១​ ។ អ្នក​ទាំង​៤​ត្រូវ​បាន​ស្ត្រី​ខ្មែរ​រូប​នោះ​ចំណាយ​ទាំង​ស្រុង​លើ​ការ​ផ្គង់​ផ្គង់ ដើម្បី​អោយ​អ្នក​ទាំង​៤​មាន​លទ្ធភាព​ស្នាក់​នៅ​ហ្វឹកហាត់​ក្រេប​យក​បច្ចេកទេស​ពី​អ្នកជំនាញ​ផ្នែក​កីឡា​កង់​រហូត​ដល់​៣​ខែ​នៅ​ក្នុង​ប្រទេស​នោះ​។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់​ថា ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា និង​គ្រូបង្វឹក​ម្នាក់​សរុប​៤​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បាន​បារាំង​ប្រកបដោយ​សុវត្ថិភាព​ហើយ ដោយ​ពួក​គាត់​បាន​ទៅ​ដល់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ហើយ​មានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ស្ត្រី​ខ្មែរ ដែល​ជួយ​ធានា​ទៅ​។ នេះ​ជា​ឱកាស​ជា​លើក​ដំបូង ដែល​ក្រុម​ជម្រើសជាតិ​កង់​កម្ពុជា​បាន​ទៅ​ហ្វឹកហាត់​បង្កើន​បច្ចេកទេស​នៅ​តំបន់​អឺរ៉ុប ដែល​ជា​ឱកាស​ជួយ​អោយ​កីឡាករ​កម្ពុជា​កាន់តែ​យល់​ដឹង​ខ្លាំង​ពី​ការ​វិវឌ្ឍន៍​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​។ ស្ត្រី​ខ្មែរ​ដែល​ផ​ជួយ​ជ្រោមជ្រែង កីឡាករ​កម្ពុជា និង គ្រូបង្វឹក​ពេញ​រយៈពេល​៣​ខែ​នោះ គឺ​លោកស្រី ប៉ែន ស្រី​មុំ ប្រធាន​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា (Cambodia Cycling Accademy-CCA) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង និង​កម្ពុជា ដោយ​សមាគម​របស់​លោកស្រី​ក៏​ជា​អ្នកសម្របសម្រួល​ជួយ​អោយ​កីឡាករ​កម្ពុជា បាន​ហ្វឹកហាត់​ដោយ​ជាមួយ​អ្នកជំនាញ​នៅ​ក្នុង​ប្រទេស​បារាំង​។ លោកស្រី​នឹង​ជួយ​ដល់​ការ​ស្នាក់​នៅ ហូប​ចុក និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ដកស្រង់​ង​បច្ចេកទេស​ជាមួយ​ក្រុម​ជំនាញ​កម្រិត​ខ្ពស់​នៅ​បារាំង​។

អគ្គលេខាធិការ​រូប​នេះ​អះអាង​ទៀត​ថា ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដោយ​ធ្វើ​យ៉ាងណា​ប្រឹងប្រែង​ជំរុញ​ឲ្យ​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ប្រណាំង​កង់ ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួត​អន្តរជាតិ ជា​ពិសេស​គឺ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ ២០២៣​។ តាម​ការ​គ្រោងទុក នា​ពេល​ខាង​មុខ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាការិនី​១​ក្រុម​ទៀត​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ដែរ​។

មុន​ពេល​ចេញដំណើរ លោក ខ្លូត ករណី គ្រូបង្វឹក​កីឡា​ទោចក្រយាន​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​ដឹកនាំ​កីឡាករ​ទាំង​៣​នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បាន​បារាំង​ជឿជាក់​ថា ការ​ហ្វឹកហាត់​នៅ​ប្រទេស​អឺរ៉ុប​ជា​លើក​ដំបូង​របស់​កម្ពុជា​នេះ នឹង​ជួយ​បង្កើន​គុណភាព​បច្ចេកទេស​កីឡាករ​យើង​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ពីព្រោះ​ថា យើង​នឹង​មានការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​ទៀត ជា​ពិសេស​គឺ​គោលដៅ​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម ចុងឆ្នាំ​២០២១ ឬ​អាច​ឆ្នាំ​២០២២ និង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​នៅ​កម្ពុជា​។

ជម្រើសជាតិ​ប្រណាំង​កង់​គក់​ទាំង​៣​នាក់​នេះ គឺ​កីឡាករ គឹ​ម ចាន់ធូ​, កីឡាករ​សាន ណា​ម៉ា និង​កីឡាករ សាន ណា​ម៉ា​វ ក៏​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ខិតខំ​បន្ត​ការ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​ជាមួយ​ក្រុម​កីឡាករ​អាជីព​នៅ​ប្រទេស​បារាំង និង​នាំ​យក​នូវ​សិទ្ធ​ផល​ពី​ការ​ហ្វឹកហាត់​នោះ មក​បម្រើ​ដល់​ការ​ប្រកួត​នានា សម្រាប់​ជាតិ​កម្ពុជា នា​ពេល​ខាង​មុខជា​បន្ទា​បន្ទាប់ ជា​ពិសេស គឺ​គោលដៅ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ តែ​ម្តង​៕

​លោកស្រី ប៉ែន ស្រី​មុំ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ