ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងកាយ​អាច​ខ្សោយ​បាន តែ​កម្លាំងចិត្ត​ត្រូវ​តែ​ខ្លាំង

2 ឆ្នាំ មុន

គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា កម្លាំងកាយ​យើង​អាច​ខ្សោយ​បាន​មិន​ថ្វី​ទេ តែ​កម្លាំងចិត្ត យើង​មិន​ត្រូវ​ឱ្យ​ខ្សោយ​ឡើយ ត្រូវ​តែ​ខ្លាំង​ជា​និច្ច គឺ​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់​ឱ្យ​ជា​ចិត្តធ្ងន់​ដោយ​សេចក្តី​អត់ធន់ ។ កម្លាំងកាយ​កាលបើ​ទន់ខ្សោយ តែ​កាលបើ​បាន​ហ្វឹកហាត់​រឿយ​ៗ រាល់​ៗ​ថ្ងៃ…

គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា កម្លាំងកាយ​យើង​អាច​ខ្សោយ​បាន​មិន​ថ្វី​ទេ តែ​កម្លាំងចិត្ត យើង​មិន​ត្រូវ​ឱ្យ​ខ្សោយ​ឡើយ ត្រូវ​តែ​ខ្លាំង​ជា​និច្ច គឺ​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់​ឱ្យ​ជា​ចិត្តធ្ងន់​ដោយ​សេចក្តី​អត់ធន់ ។

កម្លាំងកាយ​កាលបើ​ទន់ខ្សោយ តែ​កាលបើ​បាន​ហ្វឹកហាត់​រឿយ​ៗ រាល់​ៗ​ថ្ងៃ នោះ​កម្លាំងកាយ​ដែល​ធ្លាប់តែ​ទន់ខ្សោយ ក៏​អាច​ប្រែ​ក្លាយជា​មាន​កម្លាំង​រឹងប៉ឹង មាំមួន​ឡើងជា​លំដាប់ រហូត​អាច​ធ្វើ​ការងារ​ធ្ងន់​ៗ សំខាន់​ៗ ដែល​គួរ​ដល់​ការ​អត់ធន់​ដោយ​ប្រើ​កម្លាំងចិត្ត​នេះ​បង្អែក​បាន ។

រូប​កាយ​កាលបើ​បាន​ហ្វឹកហាត់​ល្អ​ហើយ ទោះជា​ត្រូវ​ប៉ះទង្គិច​ដោយ​របស់​ធ្ងន់​ៗ មានការ​វាយ​នឹង​កណ្ដាប់ដៃ វាយ​នឹង​ដំបង ឬ​ប្រហារ​ដោយ​គ្រឿង​សស្ដ្រាវុធ​ជាដើម​យ៉ាងណា​ក៏​ដោយ ក៏​មិនជា​អ្វី​ឡើយ​អាច​ធន់​ទ្រាំ​បាន​យ៉ាងណា ផ្លូវចិត្ត​ដែល​ប្រកប​ព្រម​ដោយ​ឥទ្ធិបាទ​ធម៌​ទាំង​៤​ជា​ចន្ទល់​ដ៏​រឹង​មាំ​ហើយ ក៏​មាន​លក្ខណ​:​យ៉ាងនោះ​ដែរ ។

ចិត្ត​នេះ​កាលបើ​បាន​ហ្វឹកហាត់​ល្អ​ហើយ ទោះជា​ត្រូវ​ប៉ះទង្គិច ដោយ​របស់​ធ្ងន់​ៗ មានការ​ប្រមាថ​ដោយ​ពាក្យ​ជេរ ដោយ​ពាក្យ​សម្ដី​មិន​ជាទី​ចង់​ស្ដាប់ ដោយ​ការ​និយាយ​ពាក្យ​ទ្រគោះបោះបោក ឬ​ដោយ​សម្ដី​និយាយ​គំរាម​យ៉ាង​ឃោរឃៅ​ជាដើ​ម​យ៉ាងណា​ក៏​ដោយ ក៏​សភាព​របស់​ចិត្ត​នៅ​តែ​តាំងនៅ​នឹង​មាំមួន​ល្អជា​ដដែល មិន​ដូច​ជា​ចិត្ត​ដែល​មិន​បាន​ហ្វឹកហា​ត់​​អប់រំ​នោះ​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ