ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចូល​ដេក​ក្នុង​ទូ ATM លុះ​សន្តិសុខ​ហាមឃាត់ ស្រាប់តែ​អុកឡុក​ស្រា.ត​ខោអាវ​ពេញ​ផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​ពាក់អាវ​ខ្មៅ​ដៃខ្លី ស្លៀកខោ​ពណ៌​ផ្កាឈូក ហើយ​មិនដឹង​ថា តើ​ស្ត្រី​រូប​នេះ​មកពីណា​នោះ​ទេ? បាន​ទៅ​ដេក​ក្នុង​ទូ ATM បង្ក​អោយ​មាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​ពាក់អាវ​ខ្មៅ​ដៃខ្លី ស្លៀកខោ​ពណ៌​ផ្កាឈូក ហើយ​មិនដឹង​ថា តើ​ស្ត្រី​រូប​នេះ​មកពីណា​នោះ​ទេ? បាន​ទៅ​ដេក​ក្នុង​ទូ ATM បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច និង​សន្តិសុខ នាំ​គ្នា​ហាមឃាត់ បែរជា​ស្ត្រី​រូប​នេះ​ដើរ​ស្រែក​ឡូឡា និង​ស្រា.ត​ខោអាវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​១០០៣ នៅ​ចំណុច​ម្តុំ​ក្បែរ​នឹង​ផ្សារ​អ៊ី​អន​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​ជនជាតិ​ចិន ហើយ​ក៏​មិនដឹង​ថា​ដើរ​មកពីណា​នោះ​ទេ? បានជា​មក​ដេក​ក្នុង​ទូ ATM នៅ​លើ​ផ្លូវ​១០០៣ រួច​ហើយ​អុកឡុក​គេឯង​ពេញ​នៅ​ម្តុំ​នោះ​ផ្អើល​សន្តិសុខ នាំ​គ្នា​ហាមឃាត់​កុំអោយ​ធ្វើ​បែប​នេះ​ទៀត​។

សន្តិសុខ​រូប​នេះ​បន្ត​ថា ក្រោយមក​ស្ត្រី​រូប​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​ដល់​ម្តុំ​ផ្សារ​អ៊ី​អន​២ ក៏​ស្រាប់តែ​ចូល​ទៅ​អុកឡុក​កន្លែង​សន្តិសុខ​កំពុង​តែ​ដេក ថែម​ទាំង​ស្រែក​ឡូឡា នឹង​ដោះ​អាវ​ស្រា.តខោ​ចេញ តែ​ត្រូវ​បាន​គេ​ហាមឃាត់​ទាន់ ទើប​ស្ត្រីជន​ជាតិចិន​រូប​នេះ​ដើរទៅ​ដើរមក និង​និយាយ​តែឯង​ស្រែក​ពេញ​ផ្លូវ ហើយ​រត់​ចូល​ឡាន និង​ម៉ូតូ​ដែល​កំពុង​តែ​បើក​លឿន​ៗ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ទើប​សមត្ថកិច្ច​មក​ដល់​ធ្វើ​ហាម​គាត់​កុំអោយ​អុកឡុក​គេឯង​បន្ត​ទៀត ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​ខាងលើ​នេះ គឺ​មិនដឹង​ថា​ប្រើប្រាស់​ថ្នាំ​លើស​កំរិត​ដល់​ណា​នោះ​ទេ​ទើប​បានជា​មាន​សភាព​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​ស្ថានទូត​ចិន ដើម្បី​ប្រគល់​ឱ្យ​ស្ថានទូត​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ