ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​បី​កូន​តូច​​ឡើ.ង​ស្ពាន​ជ្រោយ​ចង្វា​ធ្វើ​រឿង​មួយស្មាន​មិន​ដល់ បន្សល់​ទុក​ត្រឹម​ស្បែក​ជើង​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​​ជា​ឪពុក​​បាន​បីកូន​តូច​ម្នាក់​លោ.ត​ពី​​លើ​ស្ពាន​ជ្រោយចង្វា បណ្តាល​ឱ្យ​លិ.ច​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​

​រាជធានីភ្នំពេញ ៖ បុរស​​ជា​ឪពុក​​បាន​បីកូន​តូច​ម្នាក់​លោ.ត​ពី​​លើ​ស្ពាន​ជ្រោយចង្វា បណ្តាល​ឱ្យ​លិ.ច​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​10​យប់​ថ្ងៃ​ទី​14​ ខែមិថុនា​ ឆ្នាំ​2021​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ តាម​បណ្តោយ​ផ្លូវ​លើ​ស្ពាន​ជ្រោយចង្វា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ឪពុក និង​កូនតូចខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ បាន​បីកូន​តូច​ម្នាក់​ មិនដឹង​ថា​ជាកូនប្រុស ឬមួយ​ក៏​កូន​ស្រី​នោះ​ទេ ហើយគេ​ក៏​មិនដឹងថា ​បុរសជាឪពុករូបនោះមានវិបត្តិអ្វីនោះទេ បានជា​ជិះ​ម៉ូតូ​កង់​បី​ឡើង​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វាចាស់ ​ស្រាប់តែ​បីកូនតូច​​ហើយ​តោង​បង្កាន់ដៃស្ពាន​រួច​លោ.ត​ចុះ​ទាំង​ឪពុក​និង​កូន បណ្តាល​ឱ្យ​​លិ.ច​បាត់​ទៅ​ក្នុង​ទឹកទន្លេ​តែ​ម្តង ដោយ​​បន្សល់​ទុក​តែ​ស្បែកជើង​កូន​និង​ឪពុក​តែ​ប៉ុណ្ណោះ ​ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​​ជាអ្នក​​ដំណើរ​នាំ​គ្នា​ចោមរោម​មើល ។​

ក្រោយ​ពេល​កើតហេតុ​ ​សមត្ថកិច្ច​កំពុង​តែ​​ស្វែង​​រក​សព​ដើម្បី​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ