ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ដ​ហ្វូ​ន​បង្កើត​កម្មវិធី Go To School Together សម្រាប់​សិស្សានុសិស្ស​ជ្រើស​លេខ​ពិសេស​ឥត​គិតថ្លៃ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ «Go To School Together» គឺជា​កម្មវិធី​សេវាកម្ម​ផ្សព្វផ្សាយ​ថ្មី​សន្លាង​មួយទៀត​របស់​បណ្ដាញទូរស័ព្ទ​ធំ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិត្ដ​ហ្វូ​ន​សម្រាប់​ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​នូវ​ជម្រើស​លេខ​ពិសេស​តាម​ចំណូលចិត្ដ​ដោយ​ឥត​គិតថ្លៃ ជាមួយនឹង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​រហូត​ដល់​ពីរ​ដង​ផង​ដែរ​។

រាជធានីភ្នំពេញ​ ៖ «Go To School Together» គឺជា​កម្មវិធី​សេវាកម្ម​ផ្សព្វផ្សាយ​ថ្មី​សន្លាង​មួយទៀត​របស់​បណ្ដាញទូរស័ព្ទ​ធំ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិត្ដ​ហ្វូ​ន​សម្រាប់​ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​នូវ​ជម្រើស​លេខ​ពិសេស​តាម​ចំណូលចិត្ដ​ដោយ​ឥត​គិតថ្លៃ ជាមួយនឹង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​រហូត​ដល់​ពីរ​ដង​ផង​ដែរ​។

តាំងពី​ដាក់​ដំណើរការ​គម្រោង​ថ្មី​នេះ​កាលពី​ចុងខែ​តុលា​កន្លង​ទៅ សិស្ស​-​និស្សិត​នៅ​តាម​គ្រឹ​ស្ថាន​សិក្សា​នានា​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​មិត្ដ​ហ្វូ​ន ជា​ពិសេស ចំណោម​សិស្ស​-​និស្សិត​ដែល​ពុំ​ធ្លាប់​ប្រើ​បណ្ដាញទូរស័ព្ទ​ឈានមុខ​គេ​នេះ​ពី​មុន​មក​។
យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ផ្នែក​លក់​បាន​រៀបចំ​លក់​ផលិតផល​របស់​មិត្ដ​ហ្វូ​ន​នៅ​តាម​ទី​តាំង​​សាលា​នីមួយ​ៗ​ដែល​ក្រុមហ៊ុន​បាន​ជ្រើសរើស​រួច​ជា​ស្រេច​។

ក្រុមហ៊ុន​បាន​បន្ដ​ថា​៖ «​គ្រាន់តែ​ទីតាំង​ដំបូង​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង ក្រុមការងារ​ផ្នែក​លក់​ពិតជា​មាន​កិច្ចការ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដល់​សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ចំពោះ​ស៊ី​មកា​ត​លេខ​ពិសេស​របស់​មិត្ដ​ហ្វូ​ន​»​។ នា​ឱកាស​ឈរជើង​នៅ​ទីតាំង​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង​នេះ សិស្សានុសិស្ស​បាន​នាំ​គ្នា​មក​ប្រមូលផ្ដុំ​ដើម្បី​ជ្រើសរើស​លេខ​ពិសេស ស្អាត​ៗ ទូរស័ព្ទ​ដៃ​ស៊ី​ម​ពីរ និង​ម៉ូ​ឌឹ​ម USB ជា​ច្រើន​។

របាយការណ៍​បាន​បន្ថែម​ថា​៖ «​ក្រៅពី​បាន​ជ្រើសរើស​លេខ​ស្អាត​ៗ​ដោយ​ឥត​គិតថ្លៃ​ហើយ សិស្សានុសិស្ស​ទាំងអស់​ក៏​មានឱកាស​ផ្សងសំណាង​ឈ្នះ​រង្វាន់​ភ្លាម​ៗ ដូច​ជា កាត​បញ្ចូល​ទូរស័ព្ទ សម្ភារ​សិក្សា រួម​មាន សៀវភៅ ប៊ិក បន្ទាត់ និង​ការ​ចាប់ឆ្នោត​យក​រង្វាន់​ធំ​កង់​មួយ​គ្រឿង​ផង​ដែរ​»​។ ស្ថិត​ក្នុង​ទឹកមុខ​ញញឹមញញែម​ដែល​ដៃ​កាន់​ជាប់​ស៊ី​ម​លេខ​ពិសេស​មួយ កញ្ញា រស់ ស្រី​នាង ជា​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង បាន​ពោល​ពី​អារម្មណ៍​រីករាយ​ថា​៖ «​ខ្ញុំ​ពេញចិត្ដ​នឹង​សេវាកម្ម​មិត្ដ​ហ្វូ​ន​នៅ​ថ្ងៃនេះ ពីព្រោះ​ក្រុមហ៊ុន​បាន​ចែក​ជូន​នូវ​ស៊ី​ម​លេខ​ពិសេស​ស្អាត​ៗ​ជា​ច្រើន​សម្រាប់​ជ្រើសរើស ព្រមទាំង​មានកម្ម​វិធី​ចាប់​រង្វាន់​បាន​ភ្លាម​ៗ​ទៀត​ផង​»​។ យុវ​សិស្ស​រូប​នេះ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា​៖ «​ខ្ញុំ​នឹង​បន្ដ​ប្រើប្រាស់​សេវា​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន​រៀង​ទៅ ពីព្រោះ​មិត្ដ​ហ្វូ​ន​ផ្ដល់​សេវាកម្ម​ល្អ​ៗ​ជា​ច្រើន​»​។

យុវ​សិស្ស ឆាយ​លាង ដែល​មិន​ធ្លាប់​ប្រើ​បណ្ដាញទូរស័ព្ទ​មិត្ដ​ហ្វូ​ន បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សាកល្បង​ប្រើប្រាស់​សេវាកម្ម​មិត្ដ​ហ្វូ​ន​ម្ដង ព្រោះ​ឮ​គេ​ថា អ៊ីនធឺណិត​ដើរ​លឿន ហើយ​កម្មវិធី​ប្ដូរ​លុយ​ក៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ប្រើ​ក្នុង​ប្រព័ន្ធ​ទៀត​។ សំខាន់​បំផុត គឺ​ការ​ចាប់ឆ្នោត​យក​រង្វាន់​ទៀត ពិតជា​ឡូយ​មែនទែន​»​។ជា​បុគ្គលិក​ផ្នែក​លក់​ដ៏​មមាញឹក​របស់​មិត្ដ​ហ្វូ​ន កញ្ញា ចេ​ង​អ៊ី ក៏​បាន​បញ្ចេញ​មតិ​ថា​៖ «​ថ្ងៃនេះ យើង​លក់ដាច់​ច្រើន​ជាង​កម្មវិធី​មុន​ៗ ហើយ​សិស្សានុសិស្ស​ក៏​ចាប់អារម្មណ៍​សេវាកម្ម​មិត្ដ​ហ្វូ​ន​ផង​ដែរ ពីព្រោះ​វា​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ពួក​គេ​»​។

ថ្លែង​ក្នុង​សភាព​ស្ទាក់ស្ទើរ​ចំពោះ​មតិ​រិះគន់​ស្ថាបនា​របស់​សិស្សានុសិស្ស កញ្ញា ចេ​ង​អ៊ី បាន​បង្ហើប​ប្រាប់​ថា​៖ «​ការ​រៀបចំ​កម្មវិធី​នេះ​ពិតជា​ល្អ​ហើយ ប៉ុន្ដែ​ក្រុមហ៊ុន​គួរតែ​មាន​ឈុត​សម្លៀក​បំពាក់​សម្រាប់​បុគ្គលិក​ផ្នែក​លក់​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។ ចំណែកឯ​សម្ភារ​សិក្សា​វិញ គួរតែ​រៀបចំ​ជា​ឈុត​សម្រាប់​សិស្ស​វិទ្យាល័យ ដូច​ជា សៀវភៅសរសេរ​រាង​ក្រាស​ៗ​បន្ដិច និង​បន្ទាត់​ល្អ​ៗ​ជាង​នេះ​ផង​ដែរ​»​។

យ៉ាងណាមិញ កម្មវិធី​លក់​ស៊ី​ម​ជូន​សិស្សានុសិស្ស «Go To School Together» ពិតជា​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​យុវ​សិស្ស​នៅ​តាម​គ្រឹ​ស្ថាន​សិក្សា​នានា ដោយ​ពួក​គេ​មានឱកាស​អាច​ជ្រើសរើស​ស៊ី​ម​លេខ​ពិសេស និង​បាន​ស្គាល់​អំពី​គុណភាព​របស់​បណ្ដាញ​មិត្ដ​ហ្វូ​ន​ផង​ដែរ​៕