ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​! បុរស​មាន​ប្រពន្ធ​ និង​កូន​​ចៅ​សរុប​ជាង​១០០​នាក់​ ជួប​គ្រោះ​អកុសល​ហើយ

2 ឆ្នាំ មុន

ឥណ្ឌា ៖ បុរស​ជនជាតិ​ឥណ្ឌា ដែល​កាន់​កំណត់​ត្រា​ពិភពលោក ក្នុង​នាម​ជា​មេ​គ្រួសារ​ដ៏​ធំ​បំផុត​លើ​លោក ដោយ​មាន​ប្រពន្ធ​៣៨​នាក់

ឥណ្ឌា ៖ បុរស​ជនជាតិ​ឥណ្ឌា ដែល​កាន់​កំណត់​ត្រា​ពិភពលោក ក្នុង​នាម​ជា​មេ​គ្រួសារ​ដ៏​ធំ​បំផុត​លើ​លោក ដោយ​មាន​ប្រពន្ធ​៣៨​នាក់ កូនប្រុស​-​ស្រី​៨៩​នាក់ និង​ចៅ​៣៣​នាក់​នោះ​។ បាន​ទទួលមរណភាព​ហើយ នៅ​ក្នុង​អាយុ​៧៦​ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំ​កាយ​។

លោក Ziona Chana បាន​ទទួលមរណភាព​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋ Mizoram កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ កាលពី​ស​ប្តា​ហ៍​មុន​។

យោង​តាម​សមាជិកគ្រួសារ​របស់​គាត់​បានឱ្យ​ដឹង​ថា លោក Ziona Chana បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី​ថ្ងៃ​ទី​៧ ខែមិថុនា ហើយ​មិន​អាច​បរិភោគ​អ្វី​បាន​ទាំងអស់​។ ដោយ​គាត់​ជាប់​មាន​ជំងឺ​ប្រចាំ​កាយ​គឺ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​ផង​ដែរ​។

ភូមិ​របស់​លោក Ziona Chana បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋ Mizoram ដោយសារ​តែ​គ្រួសារ​គាត់​ផ្ទាល់​តែ​ម្តង​។ ដែល​បាន​រស់នៅ​ក្នុងផ្ទះ​កម្ពស់​៤​ជាន់ ដែល​មានឈ្មោះ​ថា «Chuuar Than Run» ឬ «​ផ្ទះ​ជំនាន់​ថ្មី​» មាន​ជាង​១០០​បន្ទប់ នៅ​ក្នុងភូមិ Baktawng ដែល​ជា​តំបន់​ភ្នំ​។

ទោះ​យ៉ាងណា បើ​តាម​ការ​ចេញផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា វា​ពិបាក​ក្នុង​ការ​ប៉ាន់​ប្រមាណ​សមាជិក​ពិតប្រាកដ​នៃ​គ្រួសារ​របស់​លោក Ziona Chana​។ ដោយ​ក្នុង​នោះ របាយការណ៍​មួយ​ចំនួន​ផ្សេង​ទៀត​បាន​អះអាង​ថា គាត់​មាន​ប្រពន្ធ​៣៩​នាក់ កូនប្រុស​-​ស្រី​៩៤​នាក់ និង​ចៅ​៣៣​នាក់ និង​ចៅទួត​ម្នាក់​ផង​ដែរ​៕ (​ដកស្រង់​ចេញពី India Today និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ