ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​អ៊ី​អន​លើក​ទឹកចិត្ត​​ដល់​ក្រុមកីឡា​បាល់​ទាល់​ជម្រើសជាតិ​កម្ពុជា ​ជួបជុំ​អ្នកគាំទ្រ​មុន​ធ្វើការ​​ប្រកួត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ផ្សារ​ទំនើប​អ៊ី​អន​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ វិច្ឆិកា ២០១៥ បាន​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ដល់​ក្រុមកីឡាបាល់​ទាត់​​ជម្រើសជាតិ​​កម្ពុជា ​ជួបជុំ​ជាមួយ​​និង​អ្នកគាំទ្រ​របស់​ខ្លួន ​មុន​ការ​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​​ជប៉ុន​ដែល​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​នា​ថ្ងៃ​ទី ១៧ វិច្ឆិកា​ នេះ​ ។

ក្នុង​ឱកាស​នោះ​លោក​EE taehool​គ្រូបង្វឹក​កីឡា​បាល់​ទាល់​ជំរើសជាតិ​កម្ពុជា​បានឱ្យ​ដឹង​ថា ក្រុម​កីឡាករ​យើង​ត្រូវការ​លើកទឹកចិត្ត ពី​អ្នកគាំទ្រ​និង​ពី​fan​របស់​ពួក​គាត់​ដើម្បី​ទទួល​បាន​កំលាំងចិត្ត​បន្ថែម​ទៀត បន្ទាប់​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ពេល​កន្លង​មក ទោះបី​ការ​ហ្វឹកហាត់​មានការ​នឿយហត់ និង​ត្រូវការ​ពេល​សម្រាក​យក​កំលាំង​ត្រៀម​ប្រកួត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ក្តី​។ ម្យ៉ាងទៀត​ការ​លើកទឹកចិត្ត​ជា​ទ​ង្វើ​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ក្រុម​កីឡាករ​យល់​ឃើញ​ត្រូវ​តែ​មានការ​ខិតខំ​គ្រប់​នាទី​នា​ពេល​ប្រកួត​ដើម្បី​យក​ជំ​ម្នះ​ជូន​ខ្លួនឯង​ក៏​ដូច​ជា​អ្នក​ដែល​តែងតែ​គាំទ្រ​និង​លើកទឹកចិត្ត​នា​ពេល​កន្លង​មក​។

ដោយឡែក​លោក​Katsuhiko Hibino ជាងគំនូរ​ជនជាតិ​ជន​ប៉ុន​និង​ជា​អ្នកគាំទ្រ​ដល់​ក្រុមកីឡា​ករទាំង​ពីរ​ប្រទេស​បាន​គូរ​រួប​ទង់​ជាតិ​​កម្ពុជា​និង​ទង់ជាតិ​ជប៉ុន​រួម​គ្នា​ដើម្បី​ជា​តំណាង​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ។ លោក​Katsuhiko Hibino មាន​ប្រសាសន៍​ថា គំនូ​ទង់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​គូ​សប​ញ្ចូល​​គ្នា​ គឺ​បង្ហាញ​ពី​និម្មិតរូប​កីឡាករ​ប្រទេស​ទាំង​២ ហើយ​ខ្ញុំ​សង្ឃឹមថា​ ការ​ប្រកួត​នៅ​ស្អែក​ទាំង​កីឡាករ​កម្ពុជា​​​ ទាំង​ជប៉ុន​នឹង​ខំប្រឹង​ប្រែង​ទាំងអស់​គ្នា​ ដើម្បី​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍​ពី​សំណាក់​អ្នក​ទស្សនា​ និង​មាន​ភាព​សប្បាយ​រីករាយ ​៕