ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​លចូលរួម​ចំណែក​ពង្រឹង​លក្ខខណ្ឌ​រស់នៅ​របស់​កុមារ​កំព្រា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ បុគ្គលិក​ស្ម័គ្រចិត្ត​មក​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​មក​ទស្សនកិច្ច​ និង​បាន​ឧ​​ប​ត្ថម្ភ​សម្លៀក​​បំពាក់​ដល់​កុមារ​កំព្រា​នៅ​អង្គការ​កុមារ​​កម្ពុជា ​ប្រឆាំង​ទុរភិក្ស​ និង​ហិ.ង្សា​នៅ​ក្នុង​សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​​២០១៥ កន្លងមក ​។

រាជធានី​ភ្នំពេញ ​៖​ បុគ្គលិក​ស្ម័គ្រចិត្ត​មក​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​មក​ទស្សនកិច្ច​ និង​បាន​ឧ​​ប​ត្ថម្ភ​សម្លៀក​​បំពាក់​ដល់​កុមារ​កំព្រា​នៅ​អង្គការ​កុមារ​​កម្ពុជា ​ប្រឆាំង​ទុរភិក្ស​ និង​ហិង្សា​នៅ​ក្នុង​សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​​២០១៥ កន្លងមក ​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា ​«​ក្រុមហ៊ុន​ណា​ហ្គា​
វើ​ល ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កុមារ​កំព្រា និង​កុមារ​ក្រីក្រនៅ​កម្ពុជា ​។ ការ​ឧបត្ថម្ភសម្លៀក​​បំពាក់​ទៅ​ដល់​កុមារ​​កំព្រា គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការងារ​សង្គម​របស់​យើង​ ។ តាំងពី​ដើមឆ្នាំ​២០១៤​មក ណា​ហ្គា​វើ​ល​​បេះដូង​សប្បុរស​ បាន​ធ្វើការ​ជាមួយ​និង​សហគមន៍​តាម​រយៈ​ការ​ធ្វើការ​ជា​ដៃគូ​ជា​សាលារៀន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្នុង​កម្មវិធី​ការងារ​សង្គម​ជា​ច្រើន​។

ណា​ហ្គា​វើ​ល​បេះដូង​​សប្បុរស​​មានកម្ម​វិធី​ចម្បង​ៗ​​ចំនួន​បី ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​ទាំងនោះ​រួម​មាន កម្មវិធី​កីឡា កម្មវិធី​បរិស្ថាន និង​កម្មវិធី​អប់រំ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​ «​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ​បាន​ស្ម័គ្រចិត្ត​ទាំង​ពេលវេលា និង​ថវិការបស់​ពួក​គេ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ ។ យើង​ចែករំលែក​សេចក្តី​ស្រឡាញ់​របស់​យើងជាមួយ​និង​កុមារ​ដែល​ទទួល​បាល​សេចក្តី​ស្រឡាញ់​ពី​គ្រួសារ​តិចតួច​» ​។ លោក ព្រំ វណ្ណៈ ប្រធាន​គម្រោង​នៃ​អង្គការ កុមារ​កម្ពុជា​ប្រឆាំង​ទិ​រ​ភិ​ក្ស និង​ហិង្សា​បាន​មាន​ប្រសាសន៍​ថា «​យើង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ដែល​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​លម​កទី​នេះ​ដើម្បី​ជួយ​ពួក​យើង​។

ពួក​គេ​បាន​មក​ទី​នេះ​ ដើម្បី​ជួយ​បំពេញ​នូវ​តម្រូវការ​ដែល​ចាំបាច់​របស់​យើង​។ គ្មាន​ក្រុមហ៊ុន​ណាមួយ​បាន​មក​ទី​នេះ ​ដើម្បី​ជួយ​បំពេញ​​នូវ​សេចក្តី​ខ្វះខាត់​របស់​ពួក​យើង​ មាន​តែ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មួយ​គត់ ​។ ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​សម្រាប់​មជ្ឈមណ្ឌល​កុមារកំព្រា​របស់​យើង​នឹង​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​ជា​វិជ្ជមាន​នៅ​ថ្ងៃ​អនាគត​»​។

ឈ្មោះថុ​ង ស៊ី​ណា​ន់ អាយុ​១៣​ឆ្នាំ និង​សិស្ស​ថ្នាក់​ទី​៦ ដែល​បាន​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នេះ បាន​និយាយ​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​សំលៀកបំពាក់​ដល់​យើង​។​យើង​ខ្វះ​នូវ​សំលៀក​បំពាក់​ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពេល​នេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​បំពេញ​នូវ​អ្វី​ដែល​យើង​ត្រូវការ​។ ខ្ញុំ​ស្រឡាញ់​ពួក​គេ​»​។

សួន វី​ន អាយុ​១៦​ឆ្នាំ និង​ជា​សិស្ស​ថ្នាក់​ទី​១០ ដែល​បាន​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នេះ បាន​និយាយ​ថា​«​មិត្ត​ភ័​ក្ត​របស់ខ្ញុំ និង​ខ្ញុំ​សូម​អរគុណ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​ឧប​ត្ថ​ម្ភ​សំលៀក​បំពាក់​ដល់​យើង​។​យើង​សប្បាយ​រីករាយ​ណាស់ ពី​ព្រោះ​ពេល​នេះ​យើង​មាន​សំលៀក​បំពាក់ថ្មី​ដែល​បាន​ឧបត្ថម្ភ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។

យើង​មាន​អារម្មណ៍​ថា​កក់ក្តៅមិន​ដោយសារ​តែ​បាន​ឧបត្ថម្ភ​សំលៀក​បំពាក់​ដល់​ពួក​យើង​នោះ​ទេ ប៉ុន្តែ​វា​ចេញពី​បេះដូង​របស់​ពួកគេ​ដែល​ស្រឡាញ់​ចំពោះ​យើង​។​ចុងបញ្ចប់​នេះ យើង​សូម​ឲ្យ​បុគ្គលិក​ណា​ហ្គា​វើ​ល​ទាំងអស់​បាន​ទ​ទួល​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួក​គេ​» ៕