ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អតីត​មិត្ត​និស្សិត​នាំ​យក​ថវិកាសប្បុរស​ធ​ម៌​ជូន​ដល់​មន្ទីរពេទ្យ​​គន្ធ​បុប្ផា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖ ​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បត៍​​កន្លង​មកនេះ សមាគម​អតីត​មិត្ត​និស្សិតបាន​នាំ​យក​ថវិកា​​ចំនួន​៣​លាន​២​សែន​រៀល ទៅ​ប្រគល់​​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​។

រាជធានី​ភ្នំពេញ៖ ​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បត៍​​កន្លង​មកនេះ សមាគម​អតីត​មិត្ត​និស្សិតបាន​នាំ​យក​ថវិកា​​ចំនួន​៣​លាន​២​សែន​រៀល ទៅ​ប្រគល់​​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​។

លោក​អ៊ូច សុ​ខន​ ស​មា​ជិ​កមួយ​រូប​នៅ​ក្នុង​សា​មា​គម​អតីត​មិត្ត​និស្សិត​បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី១​ហើយ ​ដែល​សមាគម​អតីត​មិត្ត​និស្សិត​បាន​នាំ​យក​ថវិកា​មក​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ម្យ៉ាងវិញទៀត​ថ្វី​ដ្បិត​តែ​ថវិកា​ទាំងនេះ​ មាន​ចំនួន​តិចតួច​ក្ដី​ ក៏​​ជា​ការ​រួមចំណែក​មួយ​ជួយ​ដល់​សង្គមដោយ​ទឹកចិត្ត​ស្មោះស​ ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្នុង​មួយ​ថ្ងៃ​ ទទួល​អ្នកជំងឺ​​ដែល​សុទ្ធ​សឹង​​ជា​កុមារ​តូច​ៗ​​រាប់​ពាន់​នាក់ ​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ព្រះ​រា​ជា​ណា​​ចក្រ​កម្ពុជា ដែល​មិន​គិត​សេវា​ព្យាបាល​ឡើយ​ ។​ សមាគម​អតីត​មិត្ត​និស្សិត ក៏​​ដូច​ជា​សប្បុរសជនជា​ច្រើន​ទៀត​ផង​ដែរ គឺ​តែង​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​សង្គម និង​ប្រជា​ពលរ​ដ្ឋ​​ខ្មែរ​ទាំងមូល ដោយ​មិន​ខ្លាច​នឿយ​​ហត់​ឡើយ ​។​ សមាគម​អតីត​មិត្ត​និស្សិត កន្លង​មក ​ធ្លាប់​បាន​រៃ​អង្គាសថវិកា​នាំ​យក​ទៅ​ប្រគល់​ជូន អង្គការ​កុមារ​កំព្រារ និង​ប្រជា​ពលរ​ដ្ឋ​​ក្រីក្រ​ នៅ​តាម​ទី​ជនបទ​ឆ្ងាយ​ដែល​ខ្វះ​ទីពឹង​ ។​ ​

​សមាគម​មួយ​នេះ​សន្យា​ថា​ នឹង​បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​របស់​ខ្លួនជា​រៀងរហូត ហើយ​អ្វី​ដែល​សមាគម​អតីត​មិត្ត​និស្សិត​បាន​ធ្វើ​នៅ​ក្នុង​ពេល​នេះ ​ក៏​​ដូច​ជា​ពេលកន្លង​មក អាច​ចាត់​ទុក​ថា​ ជា​គំរូ​មួយដ៏​​ល្អ​ប្រពៃ​សម្រាប់កូន​ខ្មែរ​គ្រប់​រូបឱ្យ​ចេះ​រួបរួម សាមគ្គី​គ្នា​បម្រើ​ផលប្រយោជន៍ដល់​សង្គម រួមចំណែក​បំបាត់​ភាព​ក្រីក្រ ដែល​រាជរ​ដ្ឋាភិ​បាល​ កំពុង​តែ​មានការ​យកចិត្តទុកដាក់​បំផុត​ ។

​ក្នុង​នាម ​សមាជិក​សមាគម​អតីត​មិត្ត​និស្សិត​ សូម​ធ្វើការ​អំពាវនាវ​ដល់​និស្សិត​កម្ពុ​ជា ក៏​​ដូច​ជា​ជនរួមជាតិ​ទាំងអស់​ ត្រូវ​ឱ្យ​ចេះ​រួបរួម​គ្នា​ធ្វើ​អ្ វី​ដែល​មាន​ប្រយោជន៍​ដល់​សង្គម ត្រូវ​​ចេះ​​មាន​វប្ប​ធ​ម៌​​ចែករំលែក ​ទើប​ប្រទេស​យើង​មានការ​រីក​​ចម្រើន ​៕