ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានអត្រាយ៉ាងណាធៀបនឹងលុយប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ ឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៣៨ រៀល លក់ចេញ ៤៩៨៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៤២ រៀល លក់ចេញ ៣១៧៤ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៨ រៀល លក់ចេញ ៦៤៤ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៦ រៀល លក់ចេញ ៣៧៥៣ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៦ រៀល លក់ចេញ ៣៦៩ រៀល ។

ជាមួយគ្នានេះដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៧៦ រៀល លក់ចេញ ៣១០៧ រៀលហើយ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕ 

                       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ