ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តូច​ចិត្ត​ជាមួយឪពុកម្តាយ រត់ចេញពីផ្ទះ​បាត់២ថ្ងៃ ប្រទះឃើញ​សព​អណ្តែតក្នុង​​ស្ទឹង​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​បាត់​ពី​ផ្ទះ​រយៈពេល​២​ថ្ងៃ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​ទឹកស្ទឹង​ជិត​ស្ពាន​ថ្មី​ព្រះ​ពន្លា ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អៀ អ៊ី​វ​ឆាយ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ឪពុក​-​ម្តាយ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១៧ វិ​ច្ចិ​កា ២០១៥ កូនប្រុស​របស់​គាត់ (​សព​) បាន​សុំ​ពួក​គាត់​ទិញ​ម៉ូតូ​ថ្មី​១​គ្រឿង​ម៉ាក​ស្គូ​ពី ប៉ុន្តែ​ពួក​គាត់​មិន​ព្រម លុះដល់​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​បាត់​កូន​ពី​ផ្ទះ ហើយ​ពួក​គាត់​ដើរ​រក ក៏​ប្រទះ​ឃើញ​មក​អង្គុយ​នៅ​ក្រោម​ដើម​អំពិល ក្បែរ​ស្ទឹង​ជិត​ស្ពានថ្ម​ស្ពាន​ព្រះ​ពន្លា ហើយ​ពួក​គាត់​អង្វរ​លួងលោម​ឱ្យទៅ​ផ្ទះ​វិញ ។ បន្ទាប់​​ពី​គេ​ទៅ​ផ្ទះ​បាន​កន្លះ​ម៉ោង​ក្រោយមក នៅ​យប់​ថ្ងៃ​ដដែល​នោះ ក៏​បាន​រត់​ចេញពីផ្ទះ​ម្តងទៀត ។ លុះ​ព្រឹក​ឡើង​ឮ​ថា គេ​ប្រទះ​ឃើញ​សព​មនុស្ស​ប្រុស​ស្លាប់​អណ្តែត​ក្នុង​ទឹកស្ទឹង ពេល​គាត់​មក​មើល ទើប​ដឹង​ថា ជាស​ពកូន​ប្រុស​របស់​គាត់ ។

លោក​អធិការ​ក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​នោះ សព​គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។