ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ក្រុមបើកឆាកប្រយុទ្ធ​ផ្អើ.លស្តុបក្បាលថ្នល់ ក្រោយនារីជាសង្សារ​​ម្នាក់​ប្រាប់រឿងមួយ​នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​ពីរ​ក្រុម​ប្រដាប់​ដោយ​ពូថៅ​និង​ដំបង​ទីប​ បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ពេញ​ដងផ្លូវ បណ្តាល​ឲ្យ​ភាគី​ទាំង​

​រាជធានីភ្នំពេញ ៖ យុវជន​ពីរ​ក្រុម​ប្រដាប់​ដោយ​ពូថៅ​និង​ដំបង​ទីប​ បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ពេញ​ដងផ្លូវ បណ្តាល​ឲ្យ​ភាគី​ទាំង​សងខាង​មាន​អ្នក​រង​របួស​បែកក្បាល​និង​ពក​ក្បាល ​ត្រូវ​សមត្ថកិច្ច​ឃាត់​នាំ​ទៅ​ធ្វើការ​សាកសួរ ។

ហេតុការណ៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ​ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ស្តុ​ប​ក្បាលថ្នល់ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​កែង​និង​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេឃើញ​​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​​ហ្សុ៊យ​គី​លែ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1GD-7170 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​ជិះ​ទៅ​ឈប់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FF-0549 ជិះ​ដោយ​យុវជន​ពីរ​នាក់ ធ្វើដំណើរ​តាម​មក​ពីក្រោយ រួច​ក៏​បាន​ឈប់​និយាយ​គ្នា​ជាមួយ​នឹង​ក្រុម​យុវជន​ដែល​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ៊យ​​គី​លែ​ត​។ បន្ទាប់​មក​ មិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែ​យុវជន​ទាំង​ពីរ​ក្រុម​នោះ​ក៏​បាន​បង្ក​ទៅ​ជា​ហិ.ង្សា ​ដោយភាគី​ខាង​​យុវជន​ដែល​ជិះ​ម៉ូតូ​MSX​ មាន​ប្រដាប់​ដោយ​ពូថៅ ​ចំណែក​ភាគី​ខាង​​យុវជន​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ៊យ​​គី​លែ​ត​មាន​ប្រដាប់​ដោយ​ដំបង​ទីប និង​បាន​វា.យតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​ក្រុម​​យុវជន​ជិះ​ម៉ូតូ​MSX​ម្នាក់​រង​របួស​បែក និង​យុវជន​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុយ​​គី​លែ​តម្នាក់​រង​របួស​បែកក្បាល​ដូច​គ្នា​ ។ ភ្លាម​ៗ​នោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ​ដើម្បី​សួរនាំ​។

​តាម​ប្រភពពី​ក្រុម​យុវជន​ជិះម៉ូតូម៉ាកស៊ុយហ្សុយគីឡែត ឈ្មោះ វ៉ា​ន់ នី អាយុ​២២​ឆ្នាំ និង​មិត្តភក្តិ​​ម្នាក់ទៀត​ដែល​រង​របួស​បែកក្បាល​ឈ្មោះចាន់ រ៉ា អាយុ​២០​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ស៊ុ​យ​​ហ្សុយ​គី​លែ​តទៅ​អង្គុយ​ញ៉ាំ​អី​នៅ​ក្នុង​ម៉ាត​មួយ​កន្លែង ដែល​នៅ​ក្បែរ​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​។ ពេល​ដែល​កំពុង​អង្គុយ​ញ៉ាំ​អី​នោះ គាត់​ក៏​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​និង​មិត្តភក្តិ​ម្នាក់​ទៀត​រឿង​គំរោង​ទៅ​ដើរ​លេង​នៅ​ភ្នំ​គី​រី​រម្យ ដោយ​គាត់​និយាយ​ទៅ​កាន់​មិត្តភក្តិ​របស់​គាត់​ថា​ «ពេល​ទៅ ​យក​ស្រី​ទៅ​ម្នាក់​មួយ​ផង ម្នាក់​សក់​ក្រហម​នោះ​ក៏​បាន​ដែរ​» ។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​នារី​ជា​សង្សារ​របស់​យុវជន​ដែល​ជិះ​ម៉ូតូ​MSX​នោះ អង្គុយ​នៅ​ក្បែរ​នោះ​ផង​ដែរ​។ បន្តិច​ក្រោយមក​ក៏​ឃើញ​យុវជន​ទាំង​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​MSX​នោះ បាន​មក​យក​នារី​ជា​សង្សារ​នោះ​ជិះ​បណ្តើរគ្នា​ចេញ​ទៅ​បាត់​។ ​

តាម​ប្រភព​ដដែលបានបន្ត​ថា ​បន្ទាប់មក​​​ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​អង្គុយ​លេង​នៅ​កន្លែង​កើតហេតុ​​​ខាងលើ​ជា​បន្ត​ទៀត​។ ពេល​ដែល​ជិះ​ទៅ​ដល់ ក៏​ស្រាប់តែ​យុវជន​ទាំង​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​MSX​នោះ បាន​ជិះ​មក​រក​ពួក​គាត់​និង​បាន​បក់ដៃ​ហៅ​ពួក​គាត់​។ ពួក​គាត់​ក៏​បាន​ដើរទៅ​ជិត​យុវជន​ទាំង​ពីរ​នាក់​នោះ រួច​ពួក​គេ​ក៏​បាន​សួរ​មក​កាន់​ពួក​គាត់​ថា​ «មិ​ញ​ហែង​និយាយ​ស្អី​ដាក់​សង្សារ​អញ​?» ។ បន្ទាប់​មក​ក៏​ស្រាប់តែ​យុវជន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ បាន​ដក​ពូថៅ​មួយ​ដើម​ពី​ចង្កេះ រួច​​កា.ប់​ទៅ​លើ​មិត្តភក្តិ​របស់​គាត់​ចំ​ក្បាល ​បណ្ដាល​ឲ្យ​បែកក្បាលហូរ​​ឈា.ម​ស្រោច​ខ្លួន ហើយ​គាត់​ក៏​ស្រ​វេ​ស្រវា​បាន​ដំបង​ទីប​មួយ​ដើម ក៏​វា.យតបតទៅ​វិញ​តែ​ម្តង​។

តាម​ប្រភពពី​​ភាគី​ខាង​​ក្រុម​​យុវជន​ជិះម៉ូតូម៉ាក MSX ​ឈ្មោះ ស្វាយ វិសាល អាយុ​១៩​ឆ្នាំ ​ដែល​​រង​របួស​ ព​ក​ក្បាល និង​ម្នាក់​ទៀត​ឈ្មោះ ចិន ម៉េ​ង​ហេង អាយុ​២១​ឆ្នាំ ​រង​របួស​បែកក្បាល​ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ សង្សារ​របស់​គាត់​បាន​ទៅ​អង្គុយ​ញ៉ាំ​អី​នៅ​ក្នុង​ម៉ាត​មួយ​កន្លែង​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បាន​ទូរស័ព្ទ​ហៅ​ពួក​គាត់​ទាំង​ពីរ​នាក់​ឲ្យ​ទៅ​យក​នាង​ពី​ម៉ាត​នោះ ហើយ​ពួក​គាត់​ក៏​បាន​ជិះ​ម៉ូតូ​MSX​ទៅ​យក​នាង​ចេញពី​ម៉ាត​នោះ​ភ្លាម​ៗ​តែ​ម្ដង​។ ពេល​ដែល​ជិះ​តាម​ផ្លូវ សង្សារ​របស់​គាត់​ក៏​បាន​ប្រាប់​គាត់​ថា យុវជន​ទាំង​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ៊យ​​គី​លែ​ត​នោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​មក​រញ៉េរញ៉ៃ​ជាមួយ​នាង ថែម​ទាំង​ដក​សោ​ម៉ូតូ​នាង មិន​ឲ្យ​ជិះ​ចេញពី​ម៉ាត​​នោះ​ថែម​ទៀត​ផង​ ។ បន្ទាប់​ពី​ឮដូច្នេះ ពួក​គាត់​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ​បំណងទៅ​សួរនាំ​យុវជន​ទាំង​ពីរ​នាក់​នោះ ពេល​ដែល​ទៅ​ដល់​គាត់​ក៏​បាន​សួរនាំ​មិន​ទាន់​និង​ដឹង​រឿង​ផង ក៏​ត្រូវ​ពួក​គេ​យក​ដំបង​ទីប​វា.យ​បណ្ដាល​ឲ្យ​ពួក​គាត់​ម្នាក់​បែកក្បាល និង​ម្នាក់​ពក​ក្បាល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ ​យុវជន​ទាំង២ក្រុម​​ខាងលើ​​រួម​ទាំង​វត្ថុ​ទាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ​ដើម្បី​ធ្វើការ​សាកសួរ ​និង​ចាត់​​ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ