ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ហាម​អ្នកគាំទ្រ​ក្លិប​ភ្ញៀវ​ចូល​ទស្សនាការ​ប្រកួត​ថ្ងៃ​ចុង​ស​ប្ដា​ហ៍

8 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ក្នុង​រវាង​ពី​ថ្ងៃ​ទី​២០​ដល់​២២ វិច្ឆិកា ខាង​មុខ​នេះ បាន​ហាម​ក្រុម​អ្នកគាំទ្រ​ក្លិប​ភ្ញៀវ​មិន​ឱ្យ​ចូល​ទស្សនា​ទេ ដោយ​លើក​ហេតុផល​ថា កង​សន្តិសុខ​មាន​ចំនួន​តិច​ពិបាក​

ការ​ប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ក្នុង​រវាង​ពី​ថ្ងៃ​ទី​២០​ដល់​២២ វិច្ឆិកា ខាង​មុខ​នេះ បាន​ហាម​ក្រុម​អ្នកគាំទ្រ​ក្លិប​ភ្ញៀវ​មិន​ឱ្យ​ចូល​ទស្សនា​ទេ ដោយ​លើក​ហេតុផល​ថា កង​សន្តិសុខ​មាន​ចំនួន​តិច​ពិបាក​ការពារ​ប្រ​សិន​ហេតុការណ៍​ចលាចល​កើតឡើង ។ លោក​ហ្វេ​ដឺ​រិ​ក ធី​រី​ស ប្រធាន​ឡឺ​សំ​ផ្ចូ​ណា​បាន​ថ្លែង​ថា​៖« បម្រាម​នេះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ដែល​បាន​កើតឡើង​នៅ​ទី​ក្រុងប៉ារីស​ទេ តែ​យើង​បារម្ភ​ខ្លាច​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​ក្លិប​បាល់ទាត់ ខណៈ​យើង​មាន​កង​សន្តិសុខ​មិន​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​ស្ថានការណ៍​ចលាចល​ដែល​អាច​កើតឡើង​ជាយថាហេតុ​» ៕