ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Arsenal ស្នើ​ឱ្យ​ត្រួតពិនិត្យ​ថ្នាំ​ប៉ូវ​ក្នុង​ឈាម​កីឡាករ

8 ឆ្នាំ មុន

គ្រូបង្វឹក​ក្លិប Arsenal បាន​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឈាម​កីឡាករ​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​រក​មើល​សារធាតុ​ហាមឃាត់​ដូច​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ជាដើម ព្រោះ​ការ​ត្រួតពិនិត្យ​ទឹកនោម​ក្នុង​ពេល​បច្ចុប្បន្ន​មិន​អាច​យក​ជា​ផ្លូវការ​បាន​ទេ​។

គ្រូបង្វឹក​ក្លិប Arsenal បាន​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឈាម​កីឡាករ​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​រក​មើល​សារធាតុ​ហាមឃាត់​ដូច​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ជាដើម ព្រោះ​ការ​ត្រួតពិនិត្យ​ទឹកនោម​ក្នុង​ពេល​បច្ចុប្បន្ន​មិន​អាច​យក​ជា​ផ្លូវការ​បាន​ទេ​។ កាលពី​ខែកញ្ញា កន្លង​មក កីឡាករ​អា​យ៉ា​ន អា​ដេ​មី ខ្សែបម្រើ​ក្លិប Dinamo Zagreb ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា មាន​ប្រើ​ថ្នាំ​ប៉ូវ​កម្លាំង​ក្រោយ​ពី​យកឈ្នះ​ក្លិប​Arsenal  ក្នុង​លទ្ធផល​២-១ នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​កតាម​រយៈ​ការ​ត្រួតពិនិត្យ​ទឹកនោម ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក អា​សេន វ៉េ​ង​ហ្គឺ គ្រូបង្វឹក​ក្លិប Arsenal បាន​ទាមទារ​បន្ត​ទៀត​ថា ការ​ពិនិត្យ​ទឹកនោម​មិន​បាន​ស៊ីជម្រៅ​ទេ យក​ល្អ​គួរ​ពិនិត្យ​ឈាម​ដើម្បី​ឱ្យ​មាន​ភាព​ប្រាកដប្រជា ៕