ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺ​សម្បុរ​! សម្រែក​អ្នកគាំទ្រ​ហៅ​ឈ្មោះ Eriksen ក្រោយ​រូបគេ​ដួល​សន្ល.ប់​លើ​ទីលាន កាល​យប់មិញ

1 ខែ មុន

ដា​ណឺ​ម៉ាក ៖ ហ្វាំ​ង​ឡង់​ទទួល​បាន​៣​ពិន្ទុ​លើក​ដំបូង សម្រាប់​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល B ព្រឹ​តិ្ត​ការណ៍ Euro 2020 កាលពី​យប់មិញ​។

ដា​ណឺ​ម៉ាក ៖ ហ្វាំ​ង​ឡង់​ទទួល​បាន​៣​ពិន្ទុ​លើក​ដំបូង សម្រាប់​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល B ព្រឹ​តិ្ត​ការណ៍ Euro 2020 កាលពី​យប់មិញ​។ បន្ទាប់​ពី​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​ដា​ណឺ​ម៉ាក ដោយ​លទ្ធផល ១-០ សម្រាប់​ជំនួប​ដែល​ត្រូវ​បាន​ផ្អាក​ប្រមាណ​៣​ម៉ោង ដោយសារ​តែ​កីឡាករ Christian Eriksen បាន​ដួស​សន្ល.ប់​លើ​ទីលាន​ប្រកួត​។

Picture
កីឡាករ Christian Eriksen អាវ​ក្រហម

ខ្សែបម្រើ​អន្តរជាតិ​ដា​ណឺ​ម៉ាក Christian Eriksen ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​ទទួល​បានការ​ជួយ​សង្គ្រោះ​បឋម (CPR) លើ​ទីលាន​។ បន្ទាប់​ពី​រូបគេ​បាន​ដួល​សន្លប់​នៅ​នាទី​៤២ ចុង​វគ្គ​ទី​១​នៃ​ការ​ប្រកួត​។ ដែល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង សម្រាប់​អ្នកគាំទ្រ​ប្រមាណ​១៦០០០​នាក់ និង​កីឡាករ​ក្រុម​ទាំង​សងខាង​។

Picture

ទោះ​យ៉ាងណា ក្រោយមក​សហព័ន្ធ​កីឡាបាល់ទាត់​ដា​ណឺ​ម៉ាក​បាន​ចេញ​មក​បញ្ជាក់​ថា ខ្សែបម្រើ​ក្រុម Inter Milan រូប​នេះ បាន​ភ្ញាក់​ដឹងខ្លួន និង​មាន​សុវត្ថិភាព ព្រមទាំង​មាន​ស្មារតី​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ នៅ​ឯ​មន្ទីរពេទ្យ​។

Picture

អំឡុង​ពេល​ការ​ប្រកួត​ដែល​ត្រូវ​បាន​ផ្អាក គេ​សង្កេត​ឃើញ​អ្នកគាំទ្រ​ហ្វាំ​ង​ឡង់​បាន​ស្រែក​ពាក្យ​ថា «Christian» ហើយ​អ្នកគាំទ្រ​ដា​ណឺ​ម៉ាក​បាន​ស្រែក​បន្ត​ថា «Eriksen» ដើម្បី​ជា​គោរព និង​បន់ស្រន់​ដល់​កីឡាករ​រូប​នេះ​។

Picture

ការ​ប្រកួត​ត្រូវ​អនុញ្ញាត​ឱ្យ​បន្ត ដោយ​ក្នុង​នោះ​កីឡាករ Joel Pohjanpalo ជា​អ្នករក​គ្រាប់​ជ័យជម្នះ​ជូន​ហ្វាំ​ង​ឡង់​។ បើ​ទោះជា​ឈ្នះ​ការ​ប្រកួត​នេះ ក៏​ពិតមែន ប៉ុន្តែ​កីឡាករ​ហ្វាំ​ង​ឡង់​ទាំងអស់​មិន​បាន​អបអរ​ឡើយ ដើម្បី​ជា​ការ​គោរព​ដល់ Eriksen​។

Picture

នៅ​ក្នុង​ពូ​ល B នេះ​ផង​ដែរ បែ​ល​ហ្ស៊ិ​ក​ក៏​បាន​បំបាក់​រុ​ស្ស៊ី​ដោយ​លទ្ធផល ៣-០ ដែល​ធ្វើ​ឱ្យ​ពួក​ឡើង​ទៅ​កាន់កាប់​កំពូល​តារាង​ជា​បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ ហ្វាំ​ង​ឡង់ ដា​ណឺ​ម៉ាក និង​រុ​ស្ស៊ី​។

Picture

ដោយឡែក​ការ​ប្រកួត​១​គូ​ទៀត នៅ​ក្នុង​ពូ​ល A ដែល​លេង​កាលពី​យប់មិញ​ដូច​គ្នា វេ​លស៍ បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ស្វី​ស​។ ជាមួយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​អ៊ី​តា​លី​ឈរ​នៅ​កំពូល​តារាង​ជា​បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ វេ​លស៍ ស្វី​ស និង​តួ​ក​គី​៕

Picture
Picture
វី​ដេ​អូ​ប្រកួត​ដា​ណឺ​ម៉ាក និង​ហ្វាំ​ង​ឡង់
វី​ដេ​អូ​ប្រកួត​បែ​ល​ហ្ស៊ិ​ក និង​រុ​ស្ស៊ី
វី​ដេ​អូ​ប្រកួត​វែ​លស៍ និង​ស្វី​ស