ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​ខ្លួនឯង​ប្រសើរ​ជាង​ឈ្នះ​អ្នក​ដទៃ

2 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​គង់នៅ​វត្ត​ជេតពន ទ្រង់​ប្រារឰ​នូវ​ភិក្ខុ​នីមួយ​រូប​ឈ្មោះ​កុណ្ឌល​កេ​សី ដែល​មុន​នឹង​មក​បួស​បាន​យក​ចោរ​ធ្វើ​ជា​ប្តី ហើយ​ចោរ​ជា​ប្តី​នោះ​ប្រុង​សម្លាប់​នាង​នៅ​លើ​កំពូលភ្នំ តែ​នាង​ជា​ស្ត្រី​ឆ្លាត​ក៏​ប្រើ​មាយា​រាំច្រៀង​បន្ទន់ចិត្ត​ប្តី​កំណាច​រហូត​ភ្លេចខ្លួន ហើយ​នាង​ក៏​ធាក់​ទម្លាក់​ប្តី​នោះ​ពីលើ​កំពូលភ្នំ​ក៏​ដល់​នូវ​ក្តី​អន្តរាយ​នៃ​ជីវិត​ទៅ ។ ចំណែក​នាង​ក្រោយ​សម្លាប់​ប្តី​នោះ​រួច​ហើយ មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ក៏​ចូល​ទៅ​សាង​ផ្នួស​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ…

កាល​ព្រះ​បរម​សាស្តា​គង់នៅ​វត្ត​ជេតពន ទ្រង់​ប្រារឰ​នូវ​ភិក្ខុ​នីមួយ​រូប​ឈ្មោះ​កុណ្ឌល​កេ​សី ដែល​មុន​នឹង​មក​បួស​បាន​យក​ចោរ​ធ្វើ​ជា​ប្តី ហើយ​ចោរ​ជា​ប្តី​នោះ​ប្រុង​សម្លាប់​នាង​នៅ​លើ​កំពូលភ្នំ តែ​នាង​ជា​ស្ត្រី​ឆ្លាត​ក៏​ប្រើ​មាយា​រាំច្រៀង​បន្ទន់ចិត្ត​ប្តី​កំណាច​រហូត​ភ្លេចខ្លួន ហើយ​នាង​ក៏​ធាក់​ទម្លាក់​ប្តី​នោះ​ពីលើ​កំពូលភ្នំ​ក៏​ដល់​នូវ​ក្តី​អន្តរាយ​នៃ​ជីវិត​ទៅ ។

ចំណែក​នាង​ក្រោយ​សម្លាប់​ប្តី​នោះ​រួច​ហើយ មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ក៏​ចូល​ទៅ​សាង​ផ្នួស​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ ហើយ​ព្រះ​អង្គ​បាន​ពោល​នូវ​គាថា​យ៉ាងនេះ​ថាៈ

យោ សហ​ស្សំ សហ​ស្សេន ស​ង្គា​មេ មា​នុ​សេ ជិ​នេ ឯក​ញ្ច ជេ​យ្យម​ត្តា​នំ ស វេ ស​ង្គា​ម​ជុ​ត្ត​មោ ។ ប្រែ​ថា ទោះជា​បុគ្គល​ណា​ឈ្នះ​មនុស្ស​១​លាន​នាក់​នៅ​ក្នុង​សមរភូមិ បុគ្គល​នោះ​មិន​ទាន់​ឈ្មោះ​ថា​ជា​អ្នក​ឈ្នះ​ដ៏​ប្រសើរ​ឡើយ ចំណែកឯ​បុគ្គល​ណា​យកឈ្នះ​លើ​ខ្លួនឯង​តែ​ម្នាក់​បាន បុគ្គល​នោះ​ទើប​ជា​អ្នក​ឈ្នះ​ដ៏​ប្រសើរ​បំផុត​ក្នុង​លោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ