ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌពោធិ៍​សែន​ជ័យចុះ​ត្រួតពិនិត្យ​ការ​សាងសង់​ស្ពាន ​និង​ស្តារ​ប្រឡាយ​មេ​នៅ​ទួល​ពង្ រ​ដើម្បី​រំដោះ​ទឹក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ការ​សាងសង់​ស្ពាន…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ការ​សាងសង់​ស្ពាន និង​ស្ដារ​ប្រឡាយ​មេ​ទួល​ពង្រ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Picture

លោក ប៉ា​ង​លី​ដា អភិបាលរង ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា ប្រឡាយ​មេនេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​ចុះ​សិក្សា និង​ធ្វើការ​ស្តារ​ដើម្បី​រំដោះ​ទឹក នៅ​ពេល​កន្លង​ដោយ​មានការ​បុក​ស៊ី​ផាយ ។

Picture

នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ​ក៏​បានអោយ រោងចក្រ​មួយ ដែល​បាន​សាងសង់​ប៉ះ​ប្រឡាយ​ផ្នែក​ខាងក្រោយ រុះរើ ចេញ និង​បានអោយ​សាងសង់​ស្ពាន​ជំនួស​វិញ ។ ដើម្បី​អោយ ដំណើរ​សាងសង់​ស្ពាន និង​ការ​ស្តារ​ប្រឡាយ​បុក​ស៊ី​ផាយ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​តាម​ផែនការ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែងតែ​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​លោក ជី វ័ន ចុះ​ទៅ​ពិនិត្យ ដោយ​ផ្ទាល់ ។

Picture

លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ក៏​បានអោយ​ដឹង​ទៀត​ថា ដោយ​មានការ​គិត​គួរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ក៏​បាន​បញ្ជា​អោយ​មន្ត្រី ជំនាញ​ចុះ​សិក្សា និង​ស្តារ​ប្រឡាយ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​នូវ​ការ​ហូរ​រំដោះ​ទឹក​មិន​អោយ​មានការ​ជន់​លិច​លំនៅ​ឋាន ប្រជាពលរដ្ឋ នៅ​ក្នុង​រដូវវស្សា​នេះ ៕

Picture