ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិនក្បាល​ កុំ​ឱ្យ​កាត់ត

8 ឆ្នាំ មុន

មជ្ឈដ្ឋាន​ខ្លះ​និយាយ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​តែង​ហៅ​យ៉ាង​ត្រឹមត្រូវ​ថា ជា​បក្ស​ប្រឆាំង​នោះ «​បាន​ធ្វើ​ពហិកា​» មិន​ចូលរួម​ប្រជុំ នៅ​វិមាន​រដ្ឋសភា​ទេ

មជ្ឈដ្ឋាន​ខ្លះ​និយាយ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​តែង​ហៅ​យ៉ាង​ត្រឹមត្រូវ​ថា ជា​បក្ស​ប្រឆាំង​នោះ «​បាន​ធ្វើ​ពហិកា​» មិន​ចូលរួម​ប្រជុំ នៅ​វិមាន​រដ្ឋសភា​ទេ ។

ប៉ុន្តែ​ម្សិលមិញ​នេះ លោ​កអេង ឆៃ​អ៊ា​ង នៃ​បក្ស​ប្រឆាំង​បាន​ប្រាប់​កោះសន្តិភាព​ភ្លាម​ៗ​ឆ្លើយ​តប​វិញ​ថា សមាជិក​សភា​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​បាន​ប្រកាស​ធ្វើ​ពហិកា​ណាមួយ​ទេ ។ លោក​ថា កាលដែល​មិន​ចូល​ទៅ​ប្រជុំ ព្រោះតែ​អវត្តមាន​មេដឹកនាំ ឬ​មេដឹកនាំ​មិន​ហ៊ាន​ចូល​ស្រុក​វិញ ដែល​លោក​ប្រើ​ពាក្យ​ថា «​អត់​មាន​ក្បាល​» ម្ល៉ោះហើយ កន្ទុយ​មិន​អាច​ចេញដំណើរ​បាន​ទេ ។

ចំណែក​មជ្ឈដ្ឋាន​មួយទៀត ឆ្លើយ​តប​វិញ​ថា និយាយ​តែ​ផ្តាស់​! បក្ស​ប្រឆាំង​មាន​ក្បាល​ដល់​ទៅ​២ បើ​អត់​មួយ ក៏​នៅ​មាន​ក្បាល​ទៀត​ដែរ វា​គ្រាន់តែ​ជា​លេស​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ។

ទស្សនៈ​នានា​និយាយ​ថា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ និរទេស​ដោយ​ខ្លួនឯង ធ្វើបាប​ខ្លួនឯង ជា​ជាង​ឱ្យ​គេ​ធ្វើបាប ដាក់​ទណ្ឌកម្ម​ខ្លួនឯង ជា​ជាង​ឱ្យ​គេ​ដាក់​ទណ្ឌកម្ម នឹក​ណាស់​មាតុភូមិ ប៉ុន្តែ​ប្រហែល​ចង់ឱ្យ​គេ​ជួយ​អាណិត​ហើយ​មើលទៅ?

ធម្មតា​ទេ មេមាន់​ដែល​បណ្តើរកូន​មួយ​ហ្វូង​មួយ​ហ្វា​យ កាលណា​បាត់​មេ ច្បាស់​ជា​រត់​ប្រសាច ជួនកាល​ប្រកាច់​ចាប់​មិន​ឈ្នះ​ក៏​មាន​ដែរ ។ ដូច្នេះ ត្រូវ​តែ​ទាមទារ​មាន​មេ ឬ​មេ​រង​ក៏​បាន​ដែរ ខ្លាច​អី ក្អែក ខ្លែង​នោះ?

ដូច​ជា​ចៃដន្យ​ពេក នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រជុំ ដើម្បី​រក​យុទ្ធសាស្ត្រ ឬ​យុទ្ធវិធី ឱ្យ​មាន​ក្បាល​មក​ដឹកនាំ​វិញ ស្រាប់តែ​នៅ​ក្រុងព្រះសីហនុ​ឯណោះ មេ​គយ​ថ្ងៃ​ណា ខែ​ណា មិន​បញ្ចេញ​កំហឹង​ទេ បែរជា​មក​បញ្ចេញ​កំហឹង​ចំ​ថ្ងៃ​ហ្នឹង ។ ថ្ងៃ​ដែល​អ្នកនយោបាយ​ប្រជុំ​និយាយ​ពី​រឿង «​ក្បាល​» វា​ស្រាប់តែ​មេ​គយ​បញ្ចេញ​ក្បាល​ឡាន​៥២​គ្រឿង​មក​កិន មក​ដំ​កម្ទេច​ចោល យក​ស្នាដៃ គួរ​ឱ្យ​ខឹង​ណាស់ កុំឱ្យ​ពូកែ​យក​ក្បាល​មក​ត​កន្ទុយ​. ហេ​! ហេ​!

                      អាឡេវ