ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ហោ ណំាហុង​ បា្រប់អង្គទូតថា ​រឿងលោក សម រង្ស៊ី ​មិនមែន​ជារឿងនយោបាយទេ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា សំណុំ

រាជធានីភ្នំពេញ ៖​ លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា សំណុំ​រឿង​លោក ​សម រង្ស៊ី​ មិនមែនជារឿងនយោបាយនោះទេ ​ផ្ទុយទៅវិញជារឿង​បុគ្គលរវាងលោក​ សម រង្ស៊ី ​និងមេធាវីរបស់លោក ​(លោក ហោ ណំាហុង)​ ដូច្នេះសុំមន្រ្តីអ​ង្គ​ទូតទំាងអស់​កុំយល់ច្រឡំ ។

ថ្លែងទៅកាន់​ក្រុមអ្នកសារព័ត៌មាន​នៅក្រោយបញ្ចប់ការពិភាក្សា​បកស្រាយជុំវិញការវិវត្តនយោបាយ​នៅកម្ពុជាជាមួយអង្គទូត​ប្រទេសជាមិត្តប្រចំាកម្ពុជា​នាព្រឹកថ្ងៃទី១៩ វិច្ឆិកា​នេះ ​លោកប្រមុខការទូតខ្មែរបានបន្តថា​ សំណុំរឿងលោក សម រង្ស៊ីនេះដែរ ​រាជរដ្ឋាភិបាលមិនទាន់​ចេញប័ណ្ណក្រហម​​សហការជាមួយប៉ូលិសអន្តរជាតិ ​(អំាងទែរប៉ូល) ដើម្បី​ចាប់ខ្លួនមេបក្សប្រឆាំងរូប​នេះ​នៅឡើយទេ ។

ដោយឡែកករណី ​លោក កឹម សុខា ​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ ក៍បានបា្រប់ទៅអង្គទូតដែរថា ​មូលហេតុដែល​សមាជិកសមាជិករដ្ឋសភា​សម្រេចបោះឆ្នោត​ដកលោកចេញ​ពីតំណែងអនុប្រធានទី១រដ្ឋសភា ​ដោយសារលោក កឹម សុខា ​បានប្រព្រឹត្តខុស​យកតួនាទីជាអនុប្រធានទី១​រដ្ឋសភា​ទៅនិយាយវាយប្រហារមកលើ​រាជរដ្ឋាភិបាល ​និង​គណបក្ស​ប្រជាជនកម្ពុជា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕