ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ខ្សែភ្លើង ឆេះ​ពូក​ជាន់​ឡៅតឿ ផ្អើល​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ទុស្សេ​ខ្សែភ្លើង បាន​ឆាបឆេះ​ពូក ក្នុងផ្ទះ​ជាន់​ឡៅតឿ ផ្អើល​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ បានចេញ​អន្តរាគមន៍ នៅវេលា​ម៉ោង ២ និង…

​ភ្នំពេញ​៖ ទុស្សេ​ខ្សែភ្លើង បាន​ឆាបឆេះ​ពូក ក្នុងផ្ទះ​ជាន់​ឡៅតឿ ផ្អើល​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ បានចេញ​អន្តរាគមន៍ នៅវេលា​ម៉ោង ២ និង ៥០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅផ្ទះ​លេខ ៧៦ ផ្លូវ​២៧១​ស្ទូ​ន ក្រុម​១៨ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។

​អ្នករស់នៅ​ក្នុងផ្ទះ បានអោយដឹងថា មុនពេល​កើតហេតុ ពួកគាត់ កំពុងតែ​សំ​រាន​លង់លក់ ក្នុង​ដំណេក​ដូច​សព្វដង ដោយមាន​អ្នកខ្លះ ដេក នៅ​ជាន់​ផ្ទាល់​ដី ហើយ​មាន​អ្នកខ្លះ ដេក​នៅ​ជាន់​លើ និង​ជាន់​ឡៅតឿ លុះ​មកដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់​តែមាន​ធុំក្លិន​ឈ្ងៀម ចេញពី​បន្ទប់​ជាន់​ឡៅតឿ ពេលនោះ អ្នក​ដែល​កំពុង​ដេក​នៅ​ជាន់​ឡៅតឿ ក៏​រត់​ចុះមក​ជាន់​ក្រោម ហើយ​ស្រែក​អោយគេ​ជួយ​ថា មាន​ភ្លើង​ឆេះ​ពូក តែ​មិនដឹង​បណ្តាលមកពី​អ្វី​នោះទេ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា បន្ទាប់ពី​ដឹងថា ភ្លើង​ឆេះ​ហើយ ពួកគាត់​បាននាំគ្នា​ស្រែក​ផ្អើល បងប្អូន​ប្រជាពលរដ្ឋ អោយជួយ ដោយមាន​អ្នកខ្លះ​ត​ទុយោ​ទឹក​ជួយ​ពន្លត់ ហើយ​មាន​អ្នកខ្លះ យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ ពន្លត់ ៣​បំពង់ ទើប​ធ្វើ​រាង​អន់ថយ​បន្តិច និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ធន់​តូច​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ មកជួយ​អន្តរាគមន៍ បាញ់​ពន្លត់ អស់​ទឹក ១​រថយន្ដ​ថែមទៀត ទើប​ធ្វើ​ឲ្យ​ភ្លើង​រលត់ទៅវិញ នៅវេលា​ម៉ោង ៣ និង ២០​នាទី យប់​ថ្ងៃ​ដដែល​។

​ករណី​នេះដែរ សមត្ថកិច្ច ក៏បាន​អោយដឹង​ដែរ​ថា មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាលដាល​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​នោះទេ គឺ​គ្រាន់តែ​ខូច​ពូក​អស់​មួយ និង​សំភារៈ​ផ្សេងៗ អស់​មួយចំនួន​តូច​តែប៉ុណ្ណោះ​។ ចំពោះ​មូលហេតុ បណ្ដាល​ឲ្យ​ឆេះ គឺ​សង្ស័យ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ