ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple នឹង​បញ្ចេញ iPhone 6C នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ

8 ឆ្នាំ មុន

លោក​ខេ​វិ​ន វ៉ាង ពី​ក្រុមហ៊ុន​វិភាគ HIS បាន​បង្ហាញ​ការ​ព្យាករ​របស់​លោក​ថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ iPhone 6C នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ហើយ​ម៉ូ​ដែល​នេះ​នឹង​មាន​អេ​ក្រង់​៤​អីុ​ង ។

លោក​ខេ​វិ​ន វ៉ាង ពី​ក្រុមហ៊ុន​វិភាគ HIS បាន​បង្ហាញ​ការ​ព្យាករ​របស់​លោក​ថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ iPhone 6C នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ហើយ​ម៉ូ​ដែល​នេះ​នឹង​មាន​អេ​ក្រង់​៤​អីុ​ង ។

អ្នកវិភាគ​បច្ចេកវិទ្យា​រូប​នេះ​បាន​យល់​ឃើញ​ថា ក្រុមហ៊ុន Apple អាច​នឹង​បញ្ចេញ​វា​នៅ​ខែសីហា ។ ដូច​បង្ហាញ​ក្នុង​រូបភាព iPhone 6C នឹង​មាន​បច្ចេកវិទ្យា​បន្ទះ​ស្គែ​ន​ម្រាមដៃ Touch ID និង​ប្រព័ន្ធ NFC គាំទ្រ​ដល់ Apple Pay ។

ផលិតផល iPhone 5C ស៊េរី​មុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក ស្រោប​ដោយ​ផ្លា​ស្ទិ​ក ចុះ​ចំណែក iPhone 6C វិញ​នៅ​តែ​ស្រោប​ផ្លា​ស្ទិ​ក ឬ​ប្តូរ​មក​ស្រោប​លោហធាតុ ? ទោះជា​យ៉ាងណា​ក៏​ដោយ​ព័ត៌មាន​នេះ​គ្រាន់តែ​ជា​ការ​ព្យាករ​ពី​ក្រុមហ៊ុន​វិភាគ​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ ខណៈ​ព័ត៌មាន​ពិតប្រាកដ​ក្រុមហ៊ុន Apple មិន​ទាន់​បាន​បង្ហាញ​នៅឡើយ​ទេ ៕