ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀន​​នៅព្រែកលៀប

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​សមត្ថកិច្ច​​មន្ទីរប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​​បានឆ្មក់ចូល​បង្ក្រាប​​គ្រឿងញៀន​នៅ​ក្នុង​​​ភោជនីយដ្ឋាន​​​មួយ​​កន្លែង​ឈ្មោះ​​​បឹង​សំរោង ​ស្ថិតនៅ​​ភូមិ​ព្រែក​លៀប ​សង្កាត់​ព្រែកលៀប ​ខណ្ឌ​ឫស្សីកែវ ​កាលពីវេលា​ម៉ោង​​​១២​​ថ្ងៃ​ត្រង់​ ទី​​១៤ មីនា ២០១១ ​​ដោយ​ពួក​​​ជន​សង្ស័យ​​មានលាក់​​ទុកថ្នាំញៀន​​​​១០កញ្ចប់ ​ស្មើនឹង​​​២ពាន់​គ្រាប់ ​និង​សម្ភារ​​ជា​ច្រើនទៀត​ ទើប​​ឈាន​ដល់​ការ​ចាប់ខ្លួន​​មនុស្ស​​​៣នាក់ យក​ទៅសាកសួរ​​ និង​កសាង​សំណុំរឿង​​ ។

បុរស​​ដែលឃាត់ខ្លួន​​​១-​អ៊ឹង​ លី​ហ៊ាង ​អាយុ​​​៣១​ឆ្នាំ ​ជា​យោធា មានទីលំនៅ​​ស្រុក​​ស្អាង ខេត្ត​កណ្តាល​, ​២-​ឈ្មោះ​​ឈុន ​រ៉ាវុធ អាយុ​​៣៣​ឆ្នាំ ​៣-​ឈ្មោះ​​មុត សា​ដៃ ​ដក​ហូតបាន​ថ្នាំញៀន​​១០​កញ្ចប់​​ ស្មើ​​នឹង​​២ពាន់​គ្រាប់ ​កាំភ្លើង​ K59 មួយ​ដើម ​រថយន្តស៊េរី​​​​២០០២ ពណ៌​គ្រាប់​​អំពិល ​​មាន​ស្លាកលេខ ភ្នំពេញ​ ​2O-2910 បញ្ជូនទៅ​កាន់​មន្ទីរ៕